យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ឆ្នាំងបាយអគ្គិសនីមិនបានត្រឹមត្រូវ អាចក្លាយជាឃាតករលាក់មុខបំផ្លាញសុខភាពគ្រួសារអ្នកតាមរយៈកំហុសឆ្គង ២ យ៉ាងធំៗ។
ទីមួយ គឺការប្រើឆ្នាំងដែលរបកស្រទាប់ការពារជាតិស្អិត ដែលធ្វើឱ្យជាតិអាលុយមីញ៉ូមជ្រាបចូលក្នុងអាហារ បង្កជាជំងឺវង្វេងវង្វាន់ប៉ះពាល់តម្រងនោម និងឆ្អឹង ហើយអាហារដែលខ្លោចជាប់បាតឆ្នាំងអាចបង្កើតសារធាតុដែលបង្កជាជំងឺមហារីក។ ទីពីរ គឺការផ្អាប់បាយក្នុងឆ្នាំងទុកឱ្យក្ដៅពេញមួយយប់ ដែលជាមជ្ឈដ្ឋានផ្ដល់ឱកាសឱ្យបាក់តេរីរីកដុះដាលយ៉ាងលឿន បង្កជាបញ្ហានៅក្នុងប្រព័ន្ធរំលាយអាហារ និងការពុលអាហារ។
ដើម្បីសុវត្ថិភាព អ្នកគួរផ្លាស់ប្តូរឆ្នាំងថ្មីភ្លាមបើមានសញ្ញារបក កាត់បន្ថយការប្រើសម្ភាររឹងដុសខាត់ឆ្នាំង និងមិនត្រូវទុកអាហារឱ្យនៅក្តៅក្នុងឆ្នាំងលើសពី ២ ម៉ោងនោះឡើយ៕