តើអ្នកធ្លាប់មានអារម្មណ៍ឈឺឈៀបៗ ឬស្ពឹកនៅប្រអប់ដៃ ឬដៃទេ? តើអ្នកធ្លាប់មានអារម្មណ៍បែបនេះជាប់រហូតច្រើនខែ ឬកាន់តែធ្ងន់ធ្ងរទៅៗទេ? បើសិនជាអ៊ីចឹងមែន អ្នកប្រហែលជាមានជំងឺ Carpal Tunnel Syndrome (CTS) ហើយ។ ជំងឺនេះកើតឡើងនៅពេលដែលដែលសរសៃប្រសាទក្នុងកដៃត្រូវបានគៀប។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះអាចដោយសារតែសកម្មភាពប្រចាំថ្ងៃធម្មតាៗដូចជា ការឧស្សាហ៍ប្រើប្រាស់ឧបករណ៍រំញ័រដោយប្រើដៃកាន់ ការលេងឧបករណ៍តន្រ្តី ឬធ្វើពលកម្មជាដើម។ ការចុចកុំព្យូទ័រក៏អាចដើរហេតុមួយផងដែរ ប៉ុន្តែវាស្ថិតក្នុងការតស៊ូមតិនៅឡើយទេ។
ជាធម្មតាជំងឺនេះកើតឡើងបន្តិចម្តងៗ។ វាអាចកើតឡើងលើដៃម្ខាង ឬទាំងសងខាង។ អ្នកប្រហែលជាមានអារម្មណ៍ស្ពឹក ឬឈឺឈៀបៗនៅម្រាមដៃ ជាពិសេសម្រាមចង្អុរ និងមេដៃតែម្តង។ អ្នកក៏ប្រហែលជាមិនមានអារម្មណ៍ល្អ ឬខ្សោយកដៃថែមទៀត។
បើសិនជាអ្នកធ្លាប់មានបញ្ហាជំងឺ CTS តិចតួច អ្នកប្រហែលជាអាចបំបាត់អាការៈរបស់វាបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ និងប្រើប្រាស់ថ្នាំ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីការព្យាបាលដោយខ្លួនឯងខ្លះៗដែលអ្នកអាចធ្វើបាន៖
សម្រាកពីការងារដែលតម្រូវឲ្យធ្វើដដែលៗ
មិនខ្វល់ថាអ្នកកំពុងតែចុចកុំព្យូទ័រ លេងហ្គីតា ឬប្រើប្រាស់ម៉ាស៊ីនស្វានឡើយ យកល្អគួរតែដាក់ម៉ោងរោទិ៍ដើម្បីសម្រាករយៈពេល ១៥នាទី ហើយធ្វើការពុតពែនប្រអប់ដៃ និងធ្វើចលនាកដៃឲ្យល្អដើម្បីឈាមរត់ស្រួលសិន។
ចូរពាក់ក្រចាប់អបកដៃ
ការរក្សលំនឹងកដៃឲ្យនៅត្រង់អាចជួយបំបាត់សម្ពាធដែលគាប់ទៅលើសរសៃប្រសាទនៅកដៃបាន។ អាការៈវាច្រើនកើតឡើងនៅពេលយប់ ដូច្នេះការពាក់ក្រចាប់អបកដៃនៅពេលល្ងាចអាចជួយសម្រាលអាការៈវាបាន។
ចូរបន្ថយកម្លាំងដៃ
បើសិនជាអ្នកយល់ថាខ្លួនឯងដូចជាធ្វើអ្វីមួយដាក់សម្ពាធខ្លាំងៗដូចជា ការសរសេរ ចុចកុំព្យូទ័រ ឬរាប់លុយ យកល្អគួរតែប្រើវិធីបន្ធូរសម្ពាធនេះសិន ឬប្តូរទម្លាប់ធ្វើវាដោយប្រើដៃស្រាលៗវិញទើបជារឿងល្អ។
ថ្នមការបត់បែនកដៃ
ចូរចៀសវាងសកម្មភាពណាដែលធ្វើឲ្យកដៃអ្នកបត់ខ្លាំងពេក។ ចូរព្យាយាមរក្សាកដៃឲ្យនៅស្មើច្រើនបំផុតតាមតែអាចធ្វើទៅបាន។
រក្សាកម្តៅ
ការរក្សាដៃឲ្យនៅក្តៅឧណ្ហៗអាចជួយបំបាត់ការឈឺចាប់ និងគាំងបាន។ ចូរពិចារណាពាក់ស្រោមដៃដែលគ្មានម្រាម។
ធ្វើការពុតពែន
អ្នកអាចធ្វើលំហាត់ប្រាណកដៃបានយ៉ាងលឿនខណៈពេលដែលកំពុងតែឈរតម្រង់ជួរទិញឥវ៉ាន់ ឬអង្គុយនៅកន្លែងធ្វើការ។ ឧទាហរណ៍ ការក្តាប់ដៃ និងរលាស់ម្រាមដៃចុះឡើងក៏ជារឿងល្អដែរ។ ចូរធ្វើបែបនេះ ៥ ទៅ ១០ដងដើម្បីបន្ថយសម្ពាធនៅកដៃ។
សាកល្បងប្រើថ្នាំ
ថ្នាំបំបាត់ការឈឺចាប់ដោយមិនមានវេជ្ជបញ្ជាដូចជា Aspirin និង Ibuprofen ប្រហែលជាមានប្រយោជន៍ច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាមិនត្រឹមតែជួយបំបាត់ការឈឺចាប់ទេ តែក៏បន្ថយការរលាកនៅជុំវិញសរសៃប្រសាទដែរ។
ស្ថិតក្នុងករណីដែលធ្ងន់ធ្ងរជំងឺ CTS ប្រហែលជាត្រូវការគ្រូពេទ្យព្យាបាល។ គាត់ប្រហែលជាណែនាំឲ្យប្រើថ្នាំពពួក Corticosteroids ដើម្បីបន្ថយការឈឺចាប់ និងរលាក។ ថ្នាំទាំងនេះអាចបន្ថយការហើម និងសម្ពាធនៅលើសរសៃប្រសាទដែលកំពុងតែគាបបាន។ ការចាក់ថ្នាំក៏មានប្រសិទ្ធភាពជាលេបដែរ។ ការវះកាត់ក៏អាចនឹងត្រូវធ្វើដែរបើសិនជា អាការៈរបស់វាធ្ងន់ធ្ងរ រហូតដល់ខូចខាតដល់ការប្រើប្រាស់ដៃ៕