ស្បែកគឺជាសរីរាង្គដ៏ធំបំផុតក្នុងរាងកាយមនុស្សយើង។ ហើយជែលប្រភេទ Petroleum មិនមានតម្លៃអ្វីថ្លៃឡើយ ហើយក៏អាចរកទិញដើម្បីការពារអ្នកបានគ្រប់ពេលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីជែល Petroleum៖
- ចូរលាបជែលនេះនៅលើស្បែកដែលមានសំណើមតិចៗដូចជាបបូរមាត់ និងត្របកភ្នែក
- ចូរលាបវានៅលើកន្លែងដែលមានការដាច់ដោចតិចតួច ស្នាមខ្វាច និងមុត ដើម្បីការពារស្បែកដែលនៅជិតខាងកុំឲ្យស្ងួតបាន
- ចូរលាបវានៅលើកន្លែងណានៃរាងកាយដែលងាយនឹងកកិតកើតជាដំបៅ
- ចូរលាបវាក្រោយពីផ្លាស់ប្តូរខោទឹកនោមបើសិនជាកូនអ្នកងាយនឹងកើតជាកន្ទួលរមាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាបវានៅលើក្រចកជាពិសេសក្រចកដែលលាបថ្នាំរួច ព្រោះវាជួយបន្ថយការពុកផុយ និងការខូចក្រចកបាន៕