យោងតាមការចុះផ្សាយពីប្រភពរទេស តៅហ៊ូត្រូវបានគេប្រសិទ្ធនាមថាជា “សាច់រុក្ខជាតិ” ឬ “យិនស៊ិនអ្នកក្រ” ដោយសារវាសម្បូរទៅដោយប្រូតេអ៊ីន ប៉ូតាស្យូម និងកាល់ស្យូមដែលជួយការពារបេះដូង និងបញ្ចុះជាតិខ្លាញ់។ ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អ្នកត្រូវជៀសវាងតៅហ៊ូ ៤ ប្រភេទដែលកំពុងផ្ទុកមេរោគ និងសារធាតុគីមីដូចខាងក្រោម៖
ដំបូងបង្អស់គឺតៅហ៊ូដែលមានពណ៌សខុសធម្មតា ព្រោះតៅហ៊ូធម្មជាតិត្រូវមានពណ៌សល្អក់ដូចភ្លុកដំរី បើសមានសភាពសភ្លឺខ្លាំងពេកអាចមានផ្ទុកសារធាតុដែលធ្វើឱ្យខូចថ្លើម និងប្រព័ន្ធរំលាយអាហារ។ បន្ទាប់មកគឺតៅហ៊ូដែលមានសភាពស្អិតអន្ធិលនៅផ្នែកខាងក្រៅ ដែលជាសញ្ញានៃការកើនឡើងមេរោគបាក់តេរីយ៉ាងខ្លាំង បណ្ដាលឱ្យពុលអាហារ និងរាករូសធ្ងន់ធ្ងរ។ បន្ថែមពីនេះ ត្រូវពិនិត្យក្លិនឱ្យបានច្បាស់ បើមានក្លិនជូរ ឬក្លិនហាកប្លែកៗដែលខុសពីក្លិនសណ្ដែកសៀងធម្មជាតិ វាគឺជាតៅហ៊ូដែលខូចគុណភាព ឬប្រើសារធាតុរក្សាទុកឱ្យបានយូរដែលគ្រោះថ្នាក់បំផុត។ ចុងក្រោយគឺតៅហ៊ូដែលរឹង និងគ្មានភាពយឺត ព្រោះតៅហ៊ូស្រស់ត្រូវមានភាពទន់ល្មើយ និងមានជាតិទឹកខាងក្នុង បើផ្អាប់ទុកយូរវានឹងបាត់បង់ជាតិទឹក បាត់បង់សារធាតុចិញ្ចឹម និងផ្ទុកទៅដោយសារធាតុបន្ថែមដើម្បីបង្កើនទម្ងន់។
ការជ្រើសរើសតៅហ៊ូបានត្រឹមត្រូវមិនត្រឹមតែជួយឱ្យអ្នកទទួលបានប្រូតេអ៊ីនពេញលេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ជំងឺបេះដូង សរសៃឈាម និងជួយឱ្យឆ្អឹងរឹងមាំ ជាពិសេសចំពោះអ្នកញ៉ាំអាហារបួស និងអ្នកចង់សម្រកទម្ងន់៕