យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពរឹងមាំ និងសមត្ថភាពផ្លូវភេទរបស់បុរសមិនមែនផ្អែកលើតែការហាត់ប្រាណយកសាច់ដុំ ឬការតុបតែងខ្លួននោះទេ ប៉ុន្តែវាចាប់ផ្ដើមចេញពីរបបអាហារដែលជួយសម្រួលដល់ប្រព័ន្ធអ័រម៉ូន និងចរន្តឈាមរត់។
ដើម្បីបង្កើនសមត្ថភាពតាមបែបធម្មជាតិ និងមានទំនុកចិត្តខ្ពស់ បុរសគួរផ្ដោតលើសារធាតុចិញ្ចឹមសំខាន់ៗចំនួន ៦ យ៉ាង។ ស័ង្កសីគឺជាសោរដ៏សំខាន់ក្នុងការជំរុញអ័រម៉ូនតេស្តូស្តេរ៉ូន និងគុណភាពមេជីវិត ដែលមានច្រើនក្នុងគ្រាប់ធញ្ញជាតិ និងសាច់សត្វ ស្របពេលដែលវីតាមីន D និង E ដើរតួជាអ្នកជម្រុញអ័រម៉ូន និងជាខែលការពារមេជីវិតឱ្យរឹងមាំជានិច្ច។ បន្ថែមពីនេះ អាស៊ីតខ្លាញ់អូមេហ្គា-៣និងហ្វូឡាតជួយបង្កើនល្បឿនធ្វើចលនារបស់មេជីវិត និងការពារភាពមិនប្រក្រតីផ្សេងៗ ចំណែកឯម៉ាញ៉េស្យូម គឺជាជំនួយការដ៏ពិសេសដែលជួយឱ្យសរសៃឈាមរីកធំ ធ្វើឱ្យចរន្តឈាមរត់បានល្អ និងជួយឱ្យ “អាវុធ” ឡើងរឹងបានរឹងមាំគួរឱ្យកត់សម្គាល់។
ការជ្រើសរើសរបបអាហារដែលមានសារធាតុទាំងនេះ រួមជាមួយការសម្រាកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះដ៏សាមញ្ញបំផុតដែលចាប់ផ្ដើមចេញពីចានអាហាររបស់អ្នក ដើម្បីស្ដារភាពជឿជាក់ និងថាមពលបុរសឱ្យត្រលប់មកវិញយ៉ាងពេញលេញ៕