ការក្អកដើរតួនាទីសំខាន់មួយ ក្នុងការជួយបញ្ចេញស្លេស្ម មេរោគ និងអ្វីផ្សេងៗទៀតដែលជាប់ក្នុងផ្លូវដង្ហើម ឲ្យចេញមកខាងក្រៅ។ រឿងនេះនឹងជួយការពារសួតពីការបង្ករោគ និងការរលាកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការក្អកក្លាយទៅជារឿងរ៉ាំរ៉ៃបើសិនវាជាកើតឡើងជាប់យ៉ាងហោចណាស់ ៣ ទៅ ៨សប្តាហ៍។ ខាងក្រោមនេះគឺជាហេតុផលដែលនាំឲ្យអ្នកមានបញ្ហាក្អករ៉ាំរ៉ៃ៖
- ការហូរទឹកសម្បោរនៅខាងក្រោយបំពង់ករ
- ជំងឺហឺត
- ជំងឺការច្រាលអាស៊ីតក្រពះ
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការប្រើថ្នាំបញ្ចុះសម្ពាធឈាមប្រភេទ ACE-inhibitors