យោងតាមការចុះផ្សាយពីប្រភពបរទេស ក្ដីបារម្ភដែលថាការនោមមិនបានឆ្ងាយជាសញ្ញានៃការចុះខ្សោយសមត្ថភាពលើគ្រែត្រូវបានអ្នកជំនាញបកស្រាយថា វាមិនមែនជាកត្តាវាស់ស្ទង់ផ្ទាល់នោះទេ ព្រោះកម្លាំងទឹកនោមអាស្រ័យលើរូបរាងកាយ បញ្ហាក្រពេញប្រូស្តាត និងការចុះខ្សោយនៃប្លោកនោមតាមអាយុប៉ុណ្ណោះ។
ទោះជាយ៉ាងណា បុរសត្រូវប្រុងប្រយ័ត្នខ្ពស់ប្រសិនបើការនោមខ្សោយនោះអមមកជាមួយនូវសញ្ញាគ្រោះថ្នាក់ពិតប្រាកដដូចជា ការនោមទាស់ដាច់ៗដែលបញ្ជាក់ពីការស្ទះចរន្តឈាមទៅចិញ្ចឹមអង្គជាតិ ការក្រោកនោមយប់ញឹកញាប់ដែលធ្វើឱ្យអ័រម៉ូនបុរសធ្លាក់ចុះ និងការឈឺចាប់ពេលនោមដែលបណ្ដាលមកពីការរលាកប្រព័ន្ធប្រសាទតំបន់អាងត្រគាក។
ដើម្បីរក្សាភាពរឹងមាំ បុរសគួរងាកមកអនុវត្តលំហាត់ប្រាណសាច់ដុំអាងត្រគាក ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ជៀសវាងការអង្គុយយូរពេកដែលបង្កសម្ពាធលើតំបន់សម្ងាត់ និងជ្រើសរើសរបបអាហារដែលជំនួយដល់សុខភាពបុរស ជាជាងការបារម្ភលើចម្ងាយនៃលំហូរទឹកនោមដែលមិនមែនជាឫសគល់នៃបញ្ហាសមត្ថភាពផ្លូវភេទឡើយ៕