យោងតាមការចុះផ្សាយពីប្រភពបរទេស ការសន្សំសំចៃអាហារគឺជាទម្លាប់ល្អ ប៉ុន្តែការ “ស្ដាយ” មិនចំរឿងអាចក្លាយជាថ្នាំពុលដែលបំផ្លាញសុខភាព និងបង្កើនហានិភ័យនៃជំងឺមហារីកក្នុងរយៈពេលវែង។ តាមការព្រមានរបស់អ្នកជំនាញ មានអាហារ ៤ ប្រភេទដែលអ្នកមិនគួរ “បង្ខំ” ញ៉ាំបន្តឡើយ៖
អាហារដែលដុះផ្សិតដូចជា នំប៉័ង គ្រាប់ធញ្ញជាតិ ឬអង្ករ មិនមែនគ្រាន់តែខូចនៅកន្លែងដែលយើងមើលឃើញនឹងភ្នែកឡើយ ព្រោះមេរោគផ្សិតបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអាហារទាំងមូលរួចជាស្រេច ជាពិសេសសារធាតុ ដែលជាភ្នាក់ងារបង្កមហារីកថ្លើមយ៉ាងសាហាវ និងមិនងាយងាប់ដោយសារកម្ដៅឡើយ។ ស្រដៀងគ្នានេះដែរ ចំពោះផ្លែឈើដែលរលួយ ឬទុំជោ ការកាត់ផ្នែកខូចចេញមិនអាចជួយឱ្យសុវត្ថិភាពឡើយ ព្រោះបាក់តេរី និងជាតិពុលបានជ្រាបចូលទៅក្នុងសាច់ផ្លែឈើទាំងមូលបាត់ទៅហើយ ដែលអាចបង្កឱ្យមានអាការៈឈឺពោះ និងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ។
បន្ថែមពីនេះ អាហារដែលខ្លោចខ្លាំង ដូចជា សាច់អាំង ឬបាយក្ដាំង ក៏មិនមែនជារបស់ដែលគួរញ៉ាំឡើយ ព្រោះកម្ដៅខ្ពស់ពេកបានបំប្លែងសារធាតុចិញ្ចឹមឱ្យទៅជាសមាសធាតុគ្រោះថ្នាក់ ដែលជាប់ពាក់ព័ន្ធនឹងហានិភ័យមហារីក និងពិបាករំលាយបំផុតសម្រាប់ក្រពះ។ ជាចុងក្រោយ គឺអាហារដែលសល់យប់ហើយមានក្លិនប្លែក ឬប្ដូរពណ៌ ដូចជាបាយឡើងពណ៌លឿង ឬសាច់មានក្លិនជូរ។
ទោះបីជាអ្នកយកវាទៅកម្ដៅឡើងវិញ ក៏កម្ដៅមិនអាចបន្សាបជាតិពុលដែលបាក់តេរីបានបញ្ចេញទុកមកនោះទេ ដែលវានឹងបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារ និងងាយបង្កឱ្យពុលចំណីអាហារ។ ដើម្បីសុវត្ថិភាពគ្រួសារ ការសម្រេចចិត្តបោះចោលអាហារដែលមិនប្រក្រតី គឺជាការវិនិយោគលើសុខភាពដែលចំណេញបំផុត៕