យោងតាមការចុះផ្សាយពីប្រភពបរទេស ស្វាយត្រូវបានគេស្គាល់ថាជាផ្លែឈើដែលមានជាតិស្ករខ្ពស់លំដាប់ទី៣ ក្នុងចំណោមផ្លែឈើទូទៅ ប៉ុន្តែផ្ទុយទៅវិញ វាក៏ជាអាហារដ៏មានប្រសិទ្ធភាពក្នុងការបង្ការជំងឺទឹកនោមផ្អែម និងមហារីកប្រសិនបើទទួលទានបានត្រឹមត្រូវ។ ខុសពីជាតិស្ករក្នុងនំចំណី ជាតិស្ករក្នុងផ្លែស្វាយដើរទន្ទឹមគ្នាជាមួយជាតិសរសៃរលាយ និងវីតាមីន C ខ្ពស់ (ដល់ទៅ ៦៧% នៃតម្រូវការប្រចាំថ្ងៃ) ដែលជួយពន្យឺតការស្រូបយកជាតិស្ករទៅក្នុងឈាម និងបង្កើនភាពស៊ាំនឹងអាំងស៊ុយលីនក្នុងថ្លើម និងលំពែង ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់។
ក្រៅពីមុខងារតុល្យភាពជាតិស្ករ ផ្លែស្វាយក៏មានផ្ទុកនូវសារធាតុដែលជាអ្នកប្រឆាំងនឹងការរលាក និងអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកដោះ និងមហារីកពោះវៀនធំ។ គុណតម្លៃដ៏មហាសាលនេះបានធ្វើឱ្យផ្លែស្វាយក្លាយជា “កំពូលអាហារ” ដែលអ្នកជំនាញណែនាំឱ្យបញ្ចូលក្នុងរបបអាហារគ្រួសារ។
បើទោះបីជាវាមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែផ្ដល់ដំបូន្មានឱ្យទទួលទានក្នុងកម្រិតសមល្មម និងចម្រុះជាមួយអាហារផ្សេងៗដើម្បីទទួលបានសុខភាពល្អបំផុត៕