យោងតាមការចុះផ្សាយពីប្រភពបរទេស ការយល់ច្រឡំថាការស្វ័យកំដរច្រើនពេកធ្វើឱ្យ “អាវុធ” បុរសរួមតូច ត្រូវបានគ្រូពេទ្យជំនាញបកស្រាយថា គ្រាន់តែជាការថយចុះសមត្ថភាពឡើងរឹងបណ្ដោះអាសន្នដោយសាររាងកាយហត់នឿយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាឃាតករពិតប្រាកដបង្កឱ្យជាលិកាអង្គជាតិរួមតូច និងខូចខាតជាអចិន្ត្រៃយ៍ គឺទម្លាប់រស់នៅអវិជ្ជមានចំនួន ៤។
ការជក់បារីរ៉ាំរ៉ៃគឺជាសត្រូវលំដាប់មួយដែលធ្វើឱ្យសរសៃឈាមកន្ត្រាក់ និងឡើងរឹង នាំឱ្យឈាមរត់មិនបានពេញលេញ ស្របពេលដែលការអង្គុយធ្វើការយូរពេក និងការខ្វះលំហាត់ប្រាណ បង្កើតសម្ពាធលើតំបន់អាងត្រគាក និងធ្វើឱ្យអ័រម៉ូនក្ដីសុខចុះទាបយ៉ាងគំហុក។ បន្ថែមពីនេះ ការចូលគេងយប់ជ្រៅដែលរំខានដល់ដំណើរការផលិតអ័រម៉ូនបុរស និងភាពតានតឹងផ្លូវចិត្តខ្លាំង ដែលជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូនស្ដ្រេសទៅរារាំងចរន្តឈាមរត់ទៅកាន់ប្រព័ន្ធបន្តពូជ សុទ្ធតែជាកត្តាធ្វើឱ្យបុរសបាត់បង់អានុភាព និងទំហំដែលធ្លាប់មាន។
ដើម្បីរក្សាភាពរឹងមាំ និងទំហំឱ្យបានល្អ បុរសត្រូវកែប្រែរបៀបរស់នៅឱ្យមានតុល្យភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងសារធាតុញៀន ជាជាងការបារម្ភលើសកម្មភាពផ្លូវភេទធម្មជាតិ៕