យោងតាមការចុះផ្សាយពីប្រភពបរទេស មតិភាគច្រើនតែងយល់ថា បុរសឈានដល់ចំណុចកំពូលនៃកម្លាំងផ្លូវភេទនៅដើមវ័យ ២០ ឆ្នាំ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវថ្មីៗបានបង្ហាញថា “ភាពខ្លាំង” និង “ភាពពេញចិត្ត” គឺជាកត្តាពីរខុសគ្នា។
បើទោះបីជាវ័យ ២០ ឆ្នាំជាវ័យដែលបុរសមានថាមពលខ្លាំង និងមានកម្រិតអ័រម៉ូនខ្ពស់បំផុត ដែលធ្វើឱ្យពួកគេមានចំណង់ខ្លាំង និងប្រេកង់នៃការរួមភេទញឹកញាប់ក៏ពិតមែន ប៉ុន្តែវាមិនមែនជាដំណាក់កាលតែមួយគត់ដែលកំណត់ថាជាចំណុចកំពូលនៃជីវិតលើគ្រែនោះទេ។
ផ្ទុយទៅវិញ បុរសក្នុងវ័យ ៤០ ទៅ ៥០ ឆ្នាំ បែរជាមានកម្រិតនៃភាពពេញចិត្តខ្ពស់មិនចាញ់វ័យក្មេងឡើយ ដោយសារកត្តាបទពិសោធ និងការយល់ដឹងពីដៃគូ។ បុរសក្នុងវ័យនេះអាចមានចំនួនដងនៃការរួមភេទតិចជាងមុន ប៉ុន្តែគុណភាពនៃទំនាក់ទំនងមានភាពស៊ីជម្រៅជាងមុន ដោយសារពួកគេយល់ច្បាស់ពីតម្រូវការរាងកាយខ្លួនឯង និងចេះវិធីសាស្ត្រក្នុងការទំនាក់ទំនងជាមួយដៃគូឱ្យកាន់តែមានភាពរលូន។ ការសិក្សាបានបញ្ជាក់ថា ភាពពេញចិត្តក្នុងជីវិតផ្លូវភេទរបស់បុរសនៅតែរក្សាបានកម្រិតខ្ពស់រហូតដល់វ័យ ៦០ ឆ្នាំ ទើបចាប់ផ្តើមមានការថយចុះគួរឱ្យកត់សម្គាល់។
ជារួម ចំណុចកំពូលពិតប្រាកដមិនមែនស្ថិតលើតួលេខនៃអាយុ ឬចំនួនដងនៃការរួមភេទនោះទេ ប៉ុន្តែវាអាស្រ័យលើសុខភាពរាងកាយ ផ្លូវចិត្ត និងស្ថេរភាពនៃទំនាក់ទំនងរវាងបុគ្គលពីរនាក់។ វ័យ ២០ ឆ្នាំគឺជាចំណុចកំពូលនៃ “ថាមពល” ប៉ុន្តែវ័យ ៤០ ឆ្នាំគឺជាចំណុចកំពូលនៃ “បទពិសោធ និងភាពពេញចិត្ត” ដែលធ្វើឱ្យជីវិតលើគ្រែកាន់តែមានភាពល្អប្រសើរ និងមានន័យ៕