យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចបាននូវក្ដីសុខកំពូលក្នុងរឿង “លើគ្រែ” មិនមែនអាស្រ័យតែលើការប៉ះពាល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏រងឥទ្ធិពលយ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញ ជាពិសេសគឺ “ពណ៌”។ តាមការវិភាគរបស់អ្នកជំនាញផ្នែកបុរសសាស្ត្រ ពណ៌មានឥទ្ធិពលលើចិត្តសាស្ត្រ ចង្វាក់បេះដូង និងលំហូរឈាម ដែលអាចជំរុញចំណង់ផ្លូវភេទរបស់បុរសឱ្យកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងនោះមានពណ៌ចម្បងចំនួន ៣ ដែលមានប្រសិទ្ធភាពបំផុត៖
ដំបូងបង្អស់គឺពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យថាមពល និងការទាក់ទាញខ្លាំងបំផុត។ ការប្រើប្រាស់ពណ៌ក្រហមនៅក្នុងបន្ទប់ដេក កម្រាលពូក ឬសម្លៀកបំពាក់ក្នុងរបស់នារី នឹងបង្កើតជាការរំញោចភ្នែកយ៉ាងខ្លាំង ធ្វើឱ្យបុរសមានអារម្មណ៍ពុះកញ្ជ្រោល និងចង់រួមភេទភ្លាមៗ។ បន្ទាប់មកគឺពណ៌ខ្មៅ ដែលទោះបីជាមិនមានកម្លាំងរុញច្រានខ្លាំងដូចពណ៌ក្រហម ប៉ុន្តែវាមានសមត្ថភាពពិសេសក្នុងការលើកសម្រស់រាងកាយ និងខ្សែកោងរបស់នារីឱ្យកាន់តែមានមន្តស្នេហ៍ និងអាថ៌កំបាំង។ ការស្ទង់មតិបានបង្ហាញថា បុរសប្រមាណ ៨០% នឹងមានអារម្មណ៍រំភើបខ្លាំងនៅពេលឃើញដៃគូស្លៀកឈុតគេងយប់ពណ៌ខ្មៅ។ ចុងក្រោយគឺពណ៌ខៀវខ្ចី ឬពណ៌ផ្កាឈូក ដែលជួយបង្កើតបរិយាកាសទន់ភ្លន់ រ៉ូមែនទិក និងកាត់បន្ថយភាពតានតឹង ធ្វើឱ្យការរួមភេទប្រព្រឹត្តទៅដោយភាពរលូន និងមានសេចក្ដីសុខតាមបែបបែបធម្មជាតិ។
ក្រៅពីការយកចិត្តទុកដាក់លើពណ៌សម្បុរ គូស្នេហ៍ក៏គួរតែផ្ដោតលើការរៀបចំបន្ទប់ឱ្យមានភាពរ៉ូមែនទិក ការប្រើប្រាស់ភ្លើងពណ៌ក្រហមស្រាលៗ និងជាពិសេសគឺការផ្ដល់នូវ “ការបបោសអង្អែល” ឱ្យបានល្អ ដើម្បីឱ្យជីវិតសិចកាន់តែមានភាពស្រស់បំព្រង និងឈានដល់ចំណុចកំពូលជាមួយគ្នា៕