យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក ត្រូវបានមនុស្សជាច្រើនជឿថាជាវិធីបន្សាបជាតិពុល និងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែតាមការពិតទៅ អត្ថប្រយោជន៍ចម្បងរបស់វាគឺត្រឹមតែជួយផ្តល់ជាតិទឹកដល់រាងកាយ និងបន្ថែមវីតាមីន C ប៉ុណ្ណោះ។
អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលថាទឹកក្រូចឆ្មារអាចជួយដុតបំផ្លាញកាឡូរីដោយផ្ទាល់នោះទេ ហើយវាអាចផ្តល់ផលវិបាកដល់អ្នកដែលមានបញ្ហាក្រពះ ឬធ្វើឱ្យខូចស្រទាប់ធ្មេញ ប្រសិនបើទទួលទានក្នុងកម្រិតអាស៊ីតខ្លាំងពេកនៅពេលពោះទទេរ។
ដើម្បីទទួលបានសុខភាពល្អ និងសម្រកទម្ងន់ប្រកបដោយចីរភាព អ្នកជំនាញណែនាំឱ្យទទួលទានទឹកក្រូចឆ្មារក្នុងលក្ខណៈលាយពន្យឺតជាមួយទឹក (ទឹក ២០០-៣០០ មិ្លលីលីត្រ លាយក្រូចឆ្មារកន្លះផ្លែ) ហើយអ្វីដែលសំខាន់បំផុតគឺត្រូវផ្តោតលើការហូបចុកឱ្យមានតុល្យភាព ការកាត់បន្ថយស្ករ និងអាហារកែច្នៃ រួមជាមួយការហាត់ប្រាណជាប្រចាំ ជាជាងការរំពឹងលើវិធីសាស្ត្រផ្លូវកាត់ណាមួយ៕