យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែរក្សាស្បែកមុខជារឿងសំខាន់ ប៉ុន្តែការអនុវត្តខុសវិធីអាចធ្វើឱ្យស្បែកកាន់តែរងការខូចខាតលើសដើម។
អ្នកជំនាញផ្នែកសើស្បែកបានបង្ហាញថា កំហុសទូទៅដែលមនុស្សជាច្រើនតែងប្រព្រឹត្តរួមមាន៖ ការមិនលាងសម្អាតគ្រឿងសម្អាងឱ្យបានស្អាតល្អមុនពេលចូលគេងដែលបង្កឱ្យស្ទះរន្ធញើស, ការលាងមុខញឹកញាប់ពេកធ្វើឱ្យបាត់បង់ជាតិប្រេងធម្មជាតិ, ការខាត់ស្បែកហួសកម្រិតនាំឱ្យស្បែកស្តើង និងងាយប្រតិកម្ម, ការរំលងមិនប្រើឡេការពារកម្ដៅថ្ងៃដែលជាហេតុនាំឱ្យឆាប់កើតស្នាមជ្រីវជ្រួញ និងជាំខ្មៅ, ការគិតថាស្បែកខ្លាញ់មិនត្រូវការឡេផ្តល់សំណើម, ការមើលរំលងការថែទាំស្បែកជុំវិញភ្នែក, ការផ្លាស់ប្តូរផលិតផលញឹកញាប់ពេកដោយមិនទុកពេលឱ្យស្បែកស៊ាំ និងកត្តាសម្រាកមិនគ្រប់គ្រាន់រួមទាំងស្ត្រេសផងដែរ។
ដើម្បីទទួលបានស្បែកមានសុខភាពល្អ និងភ្លឺថ្លា អ្នកគួរលាងមុខត្រឹម ២ ដងក្នុងមួយថ្ងៃ ប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ ទោះមេឃស្រទុំក៏ដោយ ផ្តល់សំណើមដល់ស្បែកឱ្យបានគ្រប់គ្រាន់ និងរក្សាទម្លាប់រស់នៅឱ្យមានសុខភាពល្អ ទើបការប្រើប្រាស់ផលិតផលថែរក្សាសម្រស់អាចបញ្ចេញប្រសិទ្ធភាពបានខ្ពស់បំផុត៕