យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទុរេនជា “ស្តេចផ្លែឈើ” ដែលសម្បូរទៅដោយជីវជាតិជួយពង្រឹងភាពស៊ាំ និងការពារជំងឺជាច្រើនមុខ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពវិញ ប្រសិនបើអ្នកទទួលទានវាជាមួយអាហារខុសប្រភេទ។
អ្នកជំនាញបានព្រមានថា ការញ៉ាំទុរេនជាមួយគ្រឿងស្រវឹង អាចធ្វើឱ្យរាងកាយឡើងកម្ដៅខ្លាំង ឈឺក្បាល បេះដូងលោតញាប់ និងអាចឈានដល់ការដាច់សរសៃឈាមខួរក្បាល ចំពោះអ្នកមានជំងឺប្រចាំកាយ។ បន្ថែមពីនេះ ការទទួលទានជាមួយសាច់ដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាសាច់គោ សាច់ចៀម ឬគ្រឿងសមុទ្រ នឹងធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ភ្លាមៗ ខណៈការញ៉ាំជាមួយអាហារដែលមានជាតិហិរ ដូចជាម្ទេស ខ្ញី ឬខ្ទឹមសនឹងធ្វើឱ្យរាងកាយកាន់តែក្តៅ អន្ទះអន្ទែង និងមិនស្រួលក្នុងខ្លួន។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីទុរេន អ្នកគួរជៀសវាងការផ្សំជាមួយអាហារទាំងនេះ ហើយគួរទទួលទានក្នុងបរិមាណសមល្មម ដើម្បីរក្សាតុល្យភាពសុខភាពរាងកាយ៕