យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលធ្វើការឥតឈប់ឈរដើម្បីចម្រោះជាតិពុលចេញពីរាងកាយ ជាពិសេសជាតិអាល់កុល និងខ្លាញ់។
ដើម្បីជួយសម្រាលបន្ទុក និងជំរុញការងាររបស់ថ្លើម អ្នកជំនាញបានណែនាំនូវភេសជ្ជៈ ៧ ប្រភេទដែលងាយរក និងមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ទឹកក្រូចឆ្មារក្តៅឧណ្ហៗ , ទឹកតែបៃតង, ទឹកប៉ោម, ទឹកផ្កាអាទីសូ, ទឹកបន្លែស្រស់ដូចជាការ៉ុត និងខាត់ណា , ទឹកសណ្តែកខៀវ និងទឹកខ្មេះប៉ោម។
ការបន្ថែមភេសជ្ជៈទាំងនេះទៅក្នុងរបបអាហារ រួមជាមួយការសម្រាកឱ្យបានគ្រប់គ្រាន់ និងការហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏វិសេសវិសាលក្នុងការជួយឱ្យថ្លើមមានសមត្ថភាពស្តារកោសិកាឡើងវិញ និងបំពេញតួនាទីការពាររាងកាយរបស់អ្នកបានយ៉ាងរឹងមាំ៕