ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកចង់កាត់បន្ថយគ្រោះថ្នាក់នៃក្រលៀន អ្នកគួរតែញ៉ាំផ្លែប៉ោម ព្រោះផ្លែឈើមួយនេះ អាចជួយធ្វើឲ្យក្រលៀនអ្នកមានសុខភាពល្អបាន។
- ទំពាំងបាយជូរក៏អ្នកគួរតែញ៉ាំដែរ ព្រោះអាចការពារសុខភាពក្រលៀនអ្នកបាន ដោយមិនបំផ្លាញក្រលៀនអ្នកនោះឡើយ។
- អ្នកគួរតែពិសារទឹកក្រូចឆ្មារចំនួនមួយកែវជារៀងរាល់ថ្ងៃ ព្រោះអាចជួយបញ្ចេញជាតិពុលពីក្រលៀនអ្នក ដោយធ្វើឲ្យក្រលៀនអ្នកមិនរងសម្ពាធឡើយ។ ដូចនេះ វានឹងមានសុខភាពល្អខ្លាំងជាមិនខានឡើយ។
- ប្លូប៊ឺរី ក៏ជាផ្លែឈើដែលអាចការពារក្រលៀនអ្នកបានល្អដែរ ដោយធ្វើឲ្យគ្មានជំងឺណាហ៊ានចូលមកបៀតបៀនក្រលៀនអ្នកបាននោះឡើយ។
- ឪឡឹកអ្នកគួរតែញ៉ាំ ព្រោះក្នុងនោះមានសារធាតុដែលអាចជួយបណ្តេញជាតិពុលចេញពីរាងកាយអ្នក ធ្វើឲ្យក្រលៀនអ្នកមិនងាយប្រឈមមុខនឹងបញ្ហានោះឡើយ។ ដូចនេះ អ្នកអាចពិសារផ្លែឈើទាំងនេះ ដើម្បីសុខភាពក្រលៀនរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)