យោងតាមការចុះផ្សាយពីប្រភពរទេស ការបណ្ដុះបណ្ដាលកូនឱ្យក្លាយជាមនុស្សឆ្នើម មិនមែនជាការរឹតត្បិតសេរីភាពគ្រប់ជំហាននោះទេ ប៉ុន្តែគឺជាការរក្សានូវគ្រឹះសំខាន់ៗចំនួនបីដែលឪពុកម្ដាយមិនត្រូវបណ្ដែតបណ្ដោយដាច់ខាត។
ជាដំបូងគឺការគ្រប់គ្រងទម្លាប់ ជាពិសេសគឺវិន័យក្នុងការសិក្សាដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាំងពីក្មេង ដើម្បីឱ្យកូនដឹងថាអ្វីដែលគួរធ្វើមុននិងក្រោយ ដែលវានឹងក្លាយជាម្ចាស់ការលើជីវិតខ្លួនឯងនៅថ្ងៃអនាគត។ បន្ទាប់មកគឺការគ្រប់គ្រងលើច្បាប់ទម្លាប់នៃការរស់នៅ ដូចជាការនិយាយស្ដីមានសីលធម៌ ការគោរពម្ចាស់ការលើសម្ដី និងការស្គាល់ខុសត្រូវ ដែលជាស្ពាននាំឱ្យកូនទទួលបានការស្រឡាញ់ និងការផ្ដល់តម្លៃពីមនុស្សជុំវិញខ្លួន។
លើសពីនេះ អ្វីដែលសំខាន់បំផុតគឺការកំណត់បន្ទាត់ក្រហមលើទង្វើដែលមិនអាចអត់ឱនឱ្យបាន ដូចជាការនិយាយកុហក ការបៀតបៀនអ្នកដទៃ ឬការមិនគោរពចាស់ទុំ ដែលកូនត្រូវតែរៀនទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនជានិច្ច។ ការគ្រប់គ្រងដោយក្ដីស្រឡាញ់និងការយល់ចិត្ត នឹងជួយឱ្យកូនមិនមានអារម្មណ៍ថាត្រូវបានបង្ខិតបង្ខំ ប៉ុន្តែផ្ទុយទៅវិញ វានឹងក្លាយជាការសាងសង់គ្រឹះផ្ទះដ៏រឹងមាំមួយ ដែលអនុញ្ញាតឱ្យកូនអាចឈរជើងបានយ៉ាងមានជំនឿចិត្ត និងអាចដើរបានយ៉ាងឆ្ងាយនៅលើវិថីនៃជីវិតដោយភាពជោគជ័យ៕