ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចនាំទ្រព្យធំចូលមកបានក្នុងឆ្នាំថ្មីនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញញឹមឲ្យបានច្រើន ព្រោះការញញឹមនេះ អាចជួយបើកផ្លូវលាភអ្នកឲ្យធំបាន ដោយជួយនាំយកមនុស្សជាច្រើនឲ្យជួយអ្នក។ ជាហេតុដែលធ្វើឲ្យបញ្ហាការងារ និងមុខរបរអ្នកអាចដោះស្រាយបានយ៉ាងងាយជាទីបំផុត។
- អ្នកមិនគួរតែងតែរអ៊ូរទាំពីនេះពីនោះឡើយនៅពេលដែលជួបនឹងការលំបាក ព្រោះអាចធ្វើឲ្យបញ្ហាកាន់តែធំ។ ដូចនេះ នៅពេលដែលជួបនឹងបញ្ហា អ្នកគួរតែប្រើចិត្ត និងខួរក្បាលស្ងប់ដើម្បីដោះស្រាយ មិនគួរតែងតែរអ៊ូទេ ព្រោះមិនអាចដោះស្រាយបានឡើយ។
- អ្នកគួរតែរៀនចេះយល់ពីហេតុផល មិនគួរប្រកាន់យកតែគំនិតខ្លួនទេ ព្រោះអាចធ្វើឲ្យអ្នកមិនអាចដើរដល់ផ្លូវជោគជ័យឡើយ។ ដូចនេះ មិនថាស្ថិតក្នុងស្ថានភាពណាទេ អ្នកគួរតែប្រកាន់ហេតុផលជានិច្ច ទើបអាចធ្វើឲ្យអ្នកអាចទទួលបានផលខ្ពស់ចូលមកក្នុងឆ្នាំថ្មីនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)