យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុហក់ឡើងកម្ដៅខ្លាំង ការជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវនៅពេលថ្ងៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យនាឡិកាជីវសាស្ត្រនៃស្បែកបញ្ចេញអង់ស៊ីមជួសជុលកោសិកាដែលរងការខូចខាតដោយកាំរស្មី UV បានយ៉ាងមានប្រសិទ្ធភាព។
អាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរួមមាន ផ្លែប៊្លូបឺរីដែលសម្បូរដោយវីតាមីន C ជួយបង្កើនកូឡាជែន និងផ្លែឪឡឹកដែលមានសារធាតុអាចជួយស្រូបយកកាំរស្មី UVB ដែលដើរតួនាទីជាខែលការពារស្បែកពីធម្មជាតិ។ បន្ថែមលើនេះ ការទទួលទានគ្រាប់ធញ្ញជាតិដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ នឹងជួយកាត់បន្ថយការរលាកស្បែក ខណៈដែលការ៉ុត និងបន្លែបៃតងផ្ដល់នូវសារធាតុដែលចាំបាច់បំផុតសម្រាប់សុខភាពស្បែករឹងមាំ។
ក្រៅពីនេះ ការទទួលទានតែបៃតងដែលមានសារធាតុជួយការពារស្បែកពីកាំរស្មីយូវីបានយ៉ាងអស្ចារ្យ ចំណែកឯផ្កាខាត់ណាពណ៌សទោះបីជាមានពណ៌ស្លេក ប៉ុន្តែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីបង្កើនភាពភ្លឺថ្លាដល់ស្បែក។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសើស្បែកបានបញ្ជាក់ថា អាហារទាំងនេះគឺជាជំនួយការដ៏ពូកែពីខាងក្នុងតែប៉ុណ្ណោះ ដូច្នេះដើម្បីការពារស្បែកឱ្យបានល្អបំផុត អ្នកនៅតែចាំបាច់ត្រូវបន្តប្រើប្រាស់ឡេការពារកម្ដៅថ្ងៃពីខាងក្រៅឱ្យបានទៀងទាត់ ដើម្បីធានាថាស្បែករបស់អ្នកនៅតែភ្លឺរលោង និងមានសុខភាពល្អទោះបីជាស្ថិតក្នុងរដូវក្ដៅខ្លាំងយ៉ាងណាក៏ដោយ។
ការយកចិត្តទុកដាក់លើរបបអាហារ រួមផ្សំជាមួយការការពារពីខាងក្រៅ នឹងជួយឱ្យអ្នកមានស្បែកស្អាតប្រកបដោយភាពជឿជាក់ជានិច្ច៕