ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទឹកដែលអ្នកមិនគួរពិសារឡើយព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំទឹកដែលមិនទាន់ដាំពុះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ពោះវៀនរបស់អ្នក ដោយធ្វើឲ្យពោះវៀនអ្នកអាចងាយកើតជំងឺមហារីកជាខ្លាំង។
- ទឹកដែលបន្សល់ពីការចំហុយអាហារផ្សេងៗក៏អ្នកមិនគួរញ៉ាំដែរ ព្រោះទឹកនោះបានប្រែប្រួលសារធាតុដែលមានក្នុងនោះហើយ។ ដូចនេះ ប្រសិនជាអ្នកញ៉ាំ នោះអ្នកនឹងអាចកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។
- ទឹកដែលអ្នកដាំរួច បើទុកយូរពេក អ្នកមិនគួរពិសារនោះទេ ព្រោះអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកក្រពះ និងប្រព័ន្ធរំលាយអាហារណាស់។ ដូចនេះ អ្នកគួរតែដាំហើយញ៉ាំឲ្យអស់ក្នុងរយៈពេលខ្លី ទើបមិនធ្វើឲ្យទឹកប្រែប្រួលគុណភាព៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)