យោងតាមការចុះផ្សាយពីប្រភពរទេស ការប្រើប្រាស់គ្រឿងស្រវឹង និងការបង្អត់ងងុយដើម្បីបង្កើនភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលអាចប្រែក្លាយភាពផ្អែមល្ហែមទៅជាសោកនាដកម្ម។
បើតាមការដាស់តឿនពីវេជ្ជបណ្ឌិតជំនាញ ជាតិអាល់កុលមិនមែនជាថ្នាំសម្រើបឡើយ ប៉ុន្តែវាគឺជាអ្នកបង្អាក់ប្រព័ន្ធប្រសាទដែលបណ្ដាលឱ្យបុរសប្រឈមនឹងបញ្ហាលិង្គមិនឡើងរឹង និងធ្វើឱ្យស្ត្រីមានអាការៈស្ងួតរមាស់ដែលបង្កជាការឈឺចាប់។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ គ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងស្លាប់ភ្លាមៗក្នុងពេលប្រតិបត្តិការ ព្រោះការរួមភេទក្នុងស្ថានភាពស្រវឹង និងហត់នឿយខ្លាំងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ខុសធម្មតា រហូតអាចបណ្ដាលឱ្យបេះដូងឈប់ដំណើរការ ឬបែកសរសៃឈាមក្នុងខួរក្បាល។
ក្រៅពីវិបត្តិសរសៃឈាម ភាពស្រវឹងដែលធ្វើឱ្យបាត់បង់ការគ្រប់គ្រងកម្លាំង ក៏អាចបង្កឱ្យមានការដាច់រហែកទ្វារមាសធ្ងន់ធ្ងរចំពោះស្ត្រី និងការភ្លេចប្រើប្រាស់ស្រោមអនាម័យដែលនាំឱ្យមានផ្ទៃពោះដោយអចេតនា ឬឆ្លងជំងឺតាមផ្លូវភេទ។ ដើម្បីសុវត្ថិភាព គូស្នេហ៍គួរជៀសវាងការរួមភេទភ្លាមៗក្រោយពេលធ្វើដំណើរផ្លូវឆ្ងាយ ឬក្រោយពេលស្រវឹងជោកជាំ ហើយគួររង់ចាំរហូតដល់រាងកាយបានសម្រាកលក់ស្កប់ស្កល់ និងមានកម្លាំងមាំមួនឡើងវិញនៅពេលព្រឹក ទើបជាជម្រើសដ៏ឆ្លាតវៃ និងមានសុវត្ថិភាពបំផុតសម្រាប់សុខភាព៕