យោងតាមការចុះផ្សាយពីប្រភពរទេស ទម្លាប់កម្តៅអាហារដែលនៅសល់ក្នុងម៉ាស៊ីន Microwave ដោយប្រើប្រអប់ជ័រ គឺជា “អន្ទាក់” សុខភាពដ៏ធំដែលមនុស្សជាច្រើនកំពុងធ្វើរាល់ថ្ងៃ។
វេជ្ជបណ្ឌិតមកពីចក្រភពអង់គ្លេស បានដាស់តឿនថា ការដាក់អាហារក្នុងប្រអប់ជ័រ ជាពិសេសការកម្តៅឱ្យក្តៅ នឹងធ្វើឱ្យអាហារស្រូបយកសារធាតុ “មីក្រូផ្លាស្ទិក” និងសារធាតុគីមីដូចជា BPA និង Phthalates។ សារធាតុទាំងនេះគឺជាអ្នកបង្កការរំខានដល់ប្រព័ន្ធអ័រម៉ូនក្នុងរាងកាយ ដែលអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖ ជំងឺវង្វេងវង្វាន់ ការស្ទះសរសៃឈាមអាទែ មហារីក អសមត្ថភាពផ្លូវភេទលើបុរស និងការធាត់លើសទម្ងន់ចំពោះកុមារ។
បើទោះបីជាការសិក្សាមួយចំនួននៅមានការជជែកដេញដោល ប៉ុន្តែអ្នកជំនាញណែនាំថា ដើម្បីសុវត្ថិភាព អ្នកគួរផ្លាស់ប្តូរមកប្រើប្រាស់ចាន ឬប្រអប់ធ្វើពី “កែវ” ឬ “សេរ៉ាមិច” វិញទើបជាការប្រសើរ៕