យោងតាមការចុះផ្សាយពីប្រភពរទេស ការហាន់សាច់ភ្លាមៗបន្ទាប់ពីស្រង់ចេញពីទឹកពុះ គឺជាកំហុសបច្ចេកទេសដែលធ្វើឱ្យសាច់បាត់បង់ជាតិទឹកផ្អែម ទៅជាស្ងួត និងសាបរសជាតិ។
តាមបែបវិទ្យាសាស្ត្រ ការទុកឱ្យសាច់ “សម្រាក” ប្រហែល ៥ ទៅ ១០ នាទី នឹងអនុញ្ញាតឱ្យសរសៃសាច់ដែលកំពុងរួញខ្លាំងដោយសារកម្ដៅ ចាប់ផ្ដើមធូរស្រាល និងស្រូបយកទឹកផ្អែមត្រឡប់ទៅក្នុងសរសៃសាច់វិញ ធ្វើឱ្យសាច់មានភាពទន់ល្មើយ និងឈ្ងុយឆ្ងាញ់។ ដើម្បីឱ្យសាច់កាន់តែមានសោភណភាព លោកអ្នកគួរយកសាច់ដែលទើបស្រង់រួចទៅត្រាំក្នុងទឹកកកលាយក្រូចឆ្មារមួយសន្ទុះ ដើម្បីឱ្យស្បែកសាច់រួញណែនល្អ រក្សាជាតិទឹកខាងក្នុង និងការពារមិនឱ្យសាច់ឡើងខ្មៅស្រអាប់។
ការអត់ធ្មត់រង់ចាំបន្តិចមុននឹងហាន់ មិនត្រឹមតែបង្ហាញពីភាពហ្មត់ចត់របស់មេផ្ទះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀនជីវិតបង្រៀនឱ្យយើងចេះរង់ចាំលទ្ធផលដែលល្អបំផុត និងរក្សាបាននូវគុណតម្លៃពិតប្រាកដនៃអ្វីដែលយើងបានខំប្រឹងប្រែងធ្វើ៕