យោងតាមការចុះផ្សាយពីប្រភពបរទេស ស្លឹកត្របែក មិនមែនគ្រាន់តែជាស្លឹកឈើធម្មតានោះទេ ប៉ុន្តែវាគឺជា «អ្នកការពារធម្មជាតិ» ដ៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលមានបញ្ហាជាតិស្ករ និងខ្លាញ់ក្នុងឈាមខ្ពស់។
បើតាមការសិក្សាវេជ្ជសាស្ត្រ សារធាតុសំខាន់ៗដូចជានៅក្នុងស្លឹកត្របែកមានសមត្ថភាពជួយបង្កើនភាពស៊ាំនឹងអាំងស៊ុយលីន និងទប់ស្កាត់អង់ស៊ីមដែលស្រូបយកកាបូអ៊ីដ្រាត ដែលអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានរហូតដល់ជិត ៦០% ក្រោយពេលប្រើប្រាស់បាន ៦ ម៉ោង។ ក្រៅពីនេះ វាក៏ជួយកម្ចាត់ខ្លាញ់អាក្រក់ និងការពារការកកស្ទះសរសៃឈាម ដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ នៅប្រទេសជប៉ុន គេថែមទាំងបានយកស្លឹកត្របែកទៅផលិតជាតែសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមទៀតផង។
អ្នកអាចប្រើស្លឹកត្របែកស្រស់ (២៥-៣០ក្រាម) ឬក្រៀម (៨-១២ក្រាម) ដាំទឹកផឹកជំនួសតែជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អតាមបែបធម្មជាតិ៕