យោងតាមការចុះផ្សាយពីប្រភពបរទេស នៅក្នុងរដូវក្ដៅ មនុស្សភាគច្រើនតែងជ្រើសរើសភេសជ្ជៈផ្អែមៗដើម្បីរំសាយកម្ដៅ ប៉ុន្តែការល្មោភញ៉ាំភេសជ្ជៈទាំងនោះលើសកម្រិត កំពុងតែផ្ដន្ទាទោសឱ្យតម្រងនោមធ្វើការធ្ងន់ និងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ភេសជ្ជៈដែលគួរប្រុងប្រយ័ត្នរួមមាន៖ តែទឹកដោះគោ និងទឹកក្រូចដប ដែលសម្បូរទៅដោយជាតិស្ករខ្ពស់ និងសារធាតុដែលបង្កជាក្រួសក្នុងតម្រងនោម, កាហ្វេ និងតែចត់ខ្លាំង ដែលមានជាតិកាហ្វេអ៊ីនខ្ពស់ធ្វើឱ្យប៉ះពាល់ដល់សម្ពាធឈាម និង ទឹកអំពៅ ទោះជាភេសជ្ជៈធម្មជាតិ តែវាមានជាតិស្ករខ្ពស់បំផុតមិនស័ក្តិសមសម្រាប់អ្នកចង់ស្រកទម្ងន់ ឬអ្នកមានជំងឺទឹកនោមផ្អែមឡើយ។
ដើម្បីការពារតម្រងនោមឱ្យនៅរឹងមាំ អ្នកជំនាញណែនាំឱ្យងាកមកទទួលទានទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមកាលវិភាគត្រឹមត្រូវ ជាពិសេសនៅពេលក្រោកពីគេង និងមុនពេលញ៉ាំអាហារ ដើម្បីជួយឱ្យប្រព័ន្ធចម្រោះក្នុងរាងកាយដំណើរការបានល្អ និងជៀសឆ្ងាយពីជំងឺគ្រួសក្នុងតម្រងនោម៕