យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្ទុយពីជំនឿចាស់ៗដែលថាការរួមភេទច្រើននាំឱ្យខូចតម្រងនោម អ្នកជំនាញវេជ្ជសាស្ត្របានបញ្ជាក់ថា សកម្មភាពផ្លូវភេទមិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យតម្រងនោមចុះខ្សោយនោះទេ ប៉ុន្តែគឺរបៀបរស់នៅខ្វះអនាម័យសុខភាពទៅវិញទេ។
ទម្លាប់គ្រោះថ្នាក់បំផុតដែលមនុស្សជាច្រើនមើលរំលង រួមមានការទប់នោមយូរដែលបណ្តាលឱ្យមេរោគរុញច្រានទៅបំផ្លាញតម្រងនោម ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនជាមួយអាហារសម្បូរដែលបង្កើតជាតិអាស៊ីតអ៊ុយរិកលើសលប់ រួមទាំងការទទួលទានទឹកមិនគ្រប់គ្រាន់ដែលធ្វើឱ្យតម្រងនោមពិបាកចម្រោះជាតិពុល។ បន្ថែមពីនេះ ការចូលគេងយប់ជ្រៅជាប្រចាំក៏ជាដើមហេតុបង្កឱ្យមានសម្ពាធឈាមមិនប្រក្រតី និងបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមយ៉ាងស្ងៀមស្ងាត់។
ដូច្នេះ ដើម្បីការពារសុខភាពតម្រងនោម អ្នកគួរងាកមកផ្តោតលើការញ៉ាំទឹកឱ្យបានច្រើន សម្រាកឱ្យគ្រប់គ្រាន់ និងបញ្ឈប់ការទប់នោម ជាជាងការបារម្ភហួសហេតុលើសកម្មភាពលើគ្រែ៕