យោងតាមការចុះផ្សាយពីប្រភពបរទេស ការរស់នៅសន្សំសំចៃហួសហេតុពេកលើរបបអាហារ ដូចជាការបង្ខំញ៉ាំម្ហូបសល់ ឬទិញតែអាហារជិតខូចព្រោះតម្លៃថោក គឺជាការវិនិយោគខាតបង់បំផុតសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់។
អ្នកជំនាញលើកទឹកចិត្តឱ្យងាកមកយកចិត្តទុកដាក់លើអាហារគុណភាពខ្ពស់ ៤ ប្រភេទដែលប្រៀបដូចជាឱសថ រួមមានសាច់គោដែលជួយបំពេញជាតិដែកការពារការស្លេកស្លាំង បង្កាដែលសម្បូរជាតិកាល់ស្យូមជំនួយឆ្អឹងនិងបេះដូងដោយគ្មានជាតិខ្លាញ់អាក្រក់ គ្រាប់វ៉ាល់ណាត់ដែលជាអាហារខួរក្បាលជួយពង្រឹងការចងចាំ និងល្ងខ្មៅដែលផ្ដល់ថាមពលដល់តម្រងនោមព្រមទាំងជំនួយសក់និងស្បែកឱ្យមានសំណើម។ ការជ្រើសរើសញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ មិនត្រឹមតែជួយឱ្យរាងកាយរឹងមាំ និងមានស្មារតីស្រឡះល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជួយសម្រាលបន្ទុកកូនចៅមិនឱ្យព្រួយបារម្ភពីរឿងជំងឺតម្កាត់របស់អ្នក។ ត្រូវចងចាំថា ទឹកប្រាក់ដែលអ្នកសន្សំបានពីមាត់ពីក ជួនកាលមិនគ្រប់គ្រាន់សម្រាប់បង់ថ្លៃមន្ទីរពេទ្យត្រឹមមួយយប់ឡើយ ដូច្នេះការញ៉ាំឱ្យបានល្អ និងរស់នៅឱ្យមានក្តីសុខ ទើបជាការសន្សំសំចៃដ៏ឆ្លាតវៃ និងជាការស្រឡាញ់គ្រួសារពិតប្រាកដ៕