យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាបានបង្ហាញថា ស្ត្រីជិត ៦០% ធ្លាប់ធ្វើពុតជាដល់ចំណុចកំពូល ដែលភាគច្រើនធ្វើឡើងក្នុងបំណងចង់ផ្គាប់ចិត្តដៃគូ ឬចង់បញ្ចប់ការរួមភេទឱ្យបានឆាប់។
ទោះជាយ៉ាងណា អ្នកជំនាញព្រមានថាទម្លាប់នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ ព្រោះវានឹងបង្កើតឱ្យមានវដ្តនៃភាពមិនកក់ក្តៅដដែលៗ ដោយសារដៃគូយល់ច្រឡំថាវិធីសាស្ត្ររបស់គេមានប្រសិទ្ធភាពហើយ។ ការលាក់បាំងអារម្មណ៍ពិតមិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ឱកាសទទួលបានក្តីសុខពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាសម្ពាធផ្លូវចិត្ត និងការដាច់ឆ្ងាយពីតម្រូវការរាងកាយខ្លួនឯងទៀតផង។
គន្លឹះសំខាន់នៃជីវិតយុវវ័យ ឬជីវិតប្តីប្រពន្ធ គឺការជជែកគ្នាដោយត្រង់ទៅត្រង់មកអំពីចំណុចស្រើបស្រាល ព្រោះអ្វីដែលគួរឱ្យខ្លាចបំផុតមិនមែនជាការ “មិនដល់ចំណុចកំពូល” នោះទេ ប៉ុន្តែគឺការបន្ត “សម្តែង” ទាំងគ្មានក្តីសុខ៕