យោងតាមការចុះផ្សាយពីប្រភពបរទេស អាថ៌កំបាំងនៃការរក្សាសុខភាពសរសៃឈាមឱ្យរឹងមាំ និងទប់ស្កាត់ភាពចាស់របស់បណ្ឌិត ជប៉ុន មិនមែនជារឿងស្មុគស្មាញឡើយ ប៉ុន្តែវាស្ថិតនៅលើការជ្រើសរើសអាហារពេលល្ងាចដ៏ឆ្លាតវៃចំនួន ៣ មុខ ដែលងាយរកបំផុតសម្រាប់ប្រជាជនយើង។
ការទទួលទានបន្លែបៃតងចាស់ជួយផ្ដល់ជាតិប៉ូតាស្យូមដើម្បីបញ្ចេញជាតិប្រៃហួសហេតុ និងជួយឱ្យសរសៃឈាមមានភាពយឺតដែលជាគ្រឹះនៃភាពក្មេងខ្ចីពីខាងក្នុង។ បន្ថែមពីនេះ ការញ៉ាំផ្លែប៉ោមក្រោយបាយជំនួសបង្អែមផ្អែមៗ ជួយការពារស្រទាប់សរសៃឈាមពីការបំផ្លាញនៃរ៉ាឌីកាល់សេរី និងជាតិស្ករ ដែលជាសត្រូវចម្បងបង្កឱ្យស្បែកឆាប់ជ្រួញ។ ចំណុចពិសេសចុងក្រោយគឺការប្រើប្រាស់ទឹកខ្មេះប៉ោមលាយទឹកញ៉ាំនៅពេលយប់ ដើម្បីជួយសម្អាតកករខ្លាញ់ក្នុងឈាម និងបញ្ចុះសម្ពាធឈាមឱ្យមានស្ថេរភាព។
ក្រៅពីរបបអាហារ ការទះកំភួនជើងតិចៗដើម្បីជួយឱ្យឈាមរត់ត្រឡប់ទៅបេះដូងវិញបានល្អ និងការចូលគេងឱ្យបានមុនម៉ោង ១១ យប់ គឺជាទម្លាប់មាសដែលជួយឱ្យរាងកាយ និងសរសៃឈាមរបស់អ្នកនៅតែមានភាពរស់រវើក និងក្មេងជាងវ័យជានិច្ច៕