យោងតាមការចុះផ្សាយពីប្រភពបរទេស ធ្លាប់តែរងការយល់ច្រឡំថាជាសត្រូវនៃសុខភាព ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រថ្មីលើមនុស្សជាង ៤០០,០០០ នាក់ បានបង្ហាញថា ការទទួលទានពងទា ឬពងមាន់ ១ គ្រាប់ក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាលបាន ២៦% និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺបេះដូងបាន ១៨%។
មូលហេតុគឺដោយសារពងទាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងអាស៊ីតខ្លាញ់ចាំបាច់ ខណៈដែលមានជាតិខ្លាញ់ឆ្អែតទាប ដែលមិនមែនជាមូលហេតុចម្បងបង្កឱ្យឡើងជាតិខ្លាញ់អាក្រក់ដូចការព្រួយបារម្ភពីមុនឡើយ។
ទោះជាយ៉ាងណា អត្ថប្រយោជន៍ដ៏អស្ចារ្យនេះនឹងទទួលបានលុះត្រាតែអ្នកបញ្ចូលវាទៅក្នុងរបបអាហារដែលមានតុល្យភាព ចៀសវាងការញ៉ាំខ្លាញ់ឆ្អែតពីអាហារដទៃ និងរក្សាការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីឱ្យពងទាក្លាយជាខែលការពារបេះដូង និងខួរក្បាលរបស់អ្នកយ៉ាងមានប្រសិទ្ធភាព៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕