យោងតាមការចុះផ្សាយពីប្រភពបរទេស វ័យ ៤០ ឆ្នាំ មិនមែនជាចំណុចធ្លាក់ចុះនៃសម្រស់ឡើយ ប៉ុន្តែវាគឺជាពេលវេលាដែលស្ត្រីបញ្ចេញពន្លឺចេញពីខាងក្នុងយ៉ាងមានអំណាច។
ភាពទាក់ទាញដែលបុរសៗតែងប្រាថ្នាចង់បានពីនារីវ័យនេះ គឺភាពឆ្លាតវៃដែលកើតចេញពីបទពិសោធន៍ជីវិត ការចេះរៀបចំចរិតមារយាទឱ្យមានភាពនឹងធឹង និងការយល់ចិត្តដែលធ្វើឱ្យមនុស្សនៅក្បែរមានអារម្មណ៍កក់ក្ដៅ។ នារីវ័យនេះមិនខ្វល់ខ្វាយពីរបស់ល្អមើលត្រឹមសម្បកក្រៅឡើយ ប៉ុន្តែពួកគេផ្ដោតលើការស្រឡាញ់ខ្លួនឯង ថែរក្សាសុខភាព និងរស់នៅដោយភាពជឿជាក់។
ភាពចាស់ទុំដែលចេញពីកែវភ្នែកប្រកបដោយសន្តិភាព និងការនិយាយស្ដីប្រកបដោយខ្លឹមសារ គឺជាមន្តស្នេហ៍ដ៏ពិសេសដែលនារីវ័យក្មេងមិនអាចធ្វើតម្រាប់តាមបានឡើយ៕