យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពសុខដុមរមនាក្នុងជីវិតលើគ្រែមិនមែនអាស្រ័យលើបច្ចេកទេសតែមួយមុខឡើយ ប៉ុន្តែវាស្តែងចេញពីការយល់ចិត្ត និងការផ្តល់តម្លៃឱ្យគ្នាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
បុរសដែលជាដៃគូដ៏អស្ចារ្យតែងមានលក្ខណៈសម្បត្តិដូចជា ការចេះយកចិត្តទុកដាក់លើរឿងតូចតាច ពូកែបង្ហាញក្ដីស្រឡាញ់តាមកាយវិការថ្នាក់ថ្នម និងមិនដែលយកខ្លួនឯងជាធំដោយចេះស្ដាប់តាមចំណង់ចំណូលចិត្តរបស់ដៃគូ។ ក្រៅពីនេះ គេតែងមានភាពអត់ធ្មត់មិនប្រញាប់ប្រញាល់ដើម្បីរង់ចាំចង្វាក់អារម្មណ៍របស់មនុស្សជាទីស្រឡាញ់ និងតែងធ្វើឱ្យដៃគូមានទំនុកចិត្តលើរូបរាងកាយខ្លួនឯងតាមរយៈពាក្យសម្តី និងកែវភ្នែក។
នៅពេលដែលអ្នកមានអារម្មណ៍មានសុវត្ថិភាព និងត្រូវបានផ្តល់តម្លៃក្នុងជីវិតធម្មតា នោះជីវិតសិចនឹងប្រែជាមានភាពរំភើប និងចុះសម្រុងគ្នាបំផុតដោយមិនចាំបាច់មានការសម្ដែង ឬការបង្ខិតបង្ខំនោះឡើយ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕