យោងតាមការចុះផ្សាយពីប្រភពបរទេស ការដាំក្រូចឆ្មារក្នុងថូគឺជាជម្រើសដ៏ល្អសម្រាប់ទីធ្លាតូច ប៉ុន្តែវាទាមទារបច្ចេកទេសត្រឹមត្រូវដើម្បីឱ្យដើមមានផ្លែផ្កាល្អ។
កត្តាសំខាន់បំផុតគឺ «ពន្លឺ» ដែលក្រូចឆ្មារត្រូវការកម្ដៅថ្ងៃផ្ទាល់ពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ បើមិនដូច្នោះទេវានឹងដុះតែស្លឹកប៉ុណ្ណោះ។ ចំណែកឯ «ដី» ត្រូវតែធូរ និងមានប្រព័ន្ធបង្ហូរទឹកល្អ ចៀសវាងការស្រោចទឹកជោកជាំពេកដែលបង្កឱ្យរលួយឫស។ ក្រៅពីការផ្ដល់ជីអាសូតសម្រាប់ចិញ្ចឹមស្លឹក លោកអ្នកត្រូវបង្កើនជីផូស្វ័រ និងប៉ូតាស្យូមនៅដំណាក់កាលចេញផ្កា ដើម្បីឱ្យវាជាប់ផ្លែបានល្អ រួមជាមួយការកាត់តម្រឹមមែកចាស់ៗចោល ដើម្បីឱ្យជីវជាតិទៅចិញ្ចឹមផ្លែបានពេញលេញ។
ការផ្លាស់ប្តូរថូថ្មីរៀងរាល់ ១ ទៅ ២ ឆ្នាំម្ដង ក៏ជាចំណុចចាំបាច់ដើម្បីឱ្យឫសមានលំហរីកលូតលាស់ និងធានាបាននូវទិន្នផលយូរអង្វែងសម្រាប់គ្រួសារ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕