យោងតាមការចុះផ្សាយពីប្រភពបរទេស ទូទឹកកកមិនមែនជាកន្លែងសុវត្ថិភាពដាច់ខាតសម្រាប់អាហារឡើយ ប្រសិនបើអ្នកមានទម្លាប់ទុកដាក់មិនត្រឹមត្រូវ។ អ្នកជំនាញបានចង្អុលបង្ហាញពី «ឃាតករលាក់មុខ» ចំនួន ២ ដែលជាប្រភពបង្កជំងឺមហារីកក្រពះយ៉ាងសាហាវ៖
១. អាហារសល់កម្ដៅដដែលៗ៖ ការទុកអាហារឆ្អិនក្នុងទូទឹកកកលើសពី ២៤ ម៉ោង ជាពិសេសបន្លែបៃតង នឹងធ្វើឱ្យកើនឡើងសារធាតុ Nitrite ដែលអាចបំប្លែងទៅជាសារធាតុបង្កមហារីកក្នុងរាងកាយ។ ទោះបីជាកម្ដៅឡើងវិញក៏ដោយ ក៏វាគ្រាន់តែសម្លាប់បាក់តេរីមួយចំនួន ប៉ុន្តែមិនអាចកម្ចាត់ជាតិពុលដែលកកើតរួចនោះឡើយ។
២. អាហារកែច្នៃស្រាប់៖ សាច់ក្រក សាច់បន្ទះ និងគ្រឿងកំប៉ុង សម្បូរទៅដោយជាតិប្រៃ (អំបិល) និងសារធាតុរក្សាទុក។ ជាតិប្រៃខ្លាំងគឺជាសត្រូវចម្បងដែលបំផ្លាញភ្នាសក្រពះ និងបង្កឱ្យមានការរលាករ៉ាំរ៉ៃឈានទៅរកដុំសាច់មហារីក ប្រសិនបើបរិភោគជាប្រចាំ។
ដើម្បីការពារសុខភាព អ្នកគួរអនុវត្តគោលការណ៍ «ចម្អិនល្មមញ៉ាំ និងញ៉ាំឱ្យអស់ក្នុងថ្ងៃតែមួយ» ព្រមទាំងលាងសម្អាតទូទឹកកកឱ្យបានទៀងទាត់ ដើម្បីកម្ចាត់បាក់តេរីដែលមើលមិនឃើញ៕