យោងតាមការចុះផ្សាយពីប្រភពបរទេស អារម្មណ៍ផ្លូវភេទរបស់ស្ត្រីមិនមែនចាប់ផ្ដើមពីលើគ្រែនោះទេ ប៉ុន្តែវាចាប់ផ្ដើមចេញពី «ចិត្ត» និង «ខួរក្បាល» តាំងពីពេលថ្ងៃមកម៉្លេះ។
តាមក្បួនចិត្តវិទ្យា ការបបោសអង្អែលដ៏មានប្រសិទ្ធភាពបំផុតគឺការតភ្ជាប់ផ្នែកអារម្មណ៍តាមរយៈការស្ដាប់ដោយយល់ចិត្ត ការផ្ដល់តម្លៃ និងសកម្មភាពតូចតាចក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលស្ត្រីមានអារម្មណ៍ថាខ្លួនត្រូវបានគេយកចិត្តទុកដាក់ ស្ដាប់ដោយមិនវិនិច្ឆ័យ និងមានសុវត្ថិភាពផ្នែកអារម្មណ៍ វានឹងក្លាយជា “កាតាលីករ” ជំរុញឱ្យមានភាពរំភើបពុះកញ្ជ្រោលដោយធម្មជាតិនៅពេលយប់។ ផ្ទុយទៅវិញ បច្ចេកទេសលើគ្រែ ឬបរិយាកាសរ៉ូមែនទិកនឹងគ្មានន័យឡើយ ប្រសិនបើពេញមួយថ្ងៃនាងមានអារម្មណ៍ថាត្រូវបានគេបោះបង់ ឬមិនខ្វល់ខ្វាយ។ សរុបមក ភាពស្និទ្ធស្នាលរាងកាយ គឺជាលទ្ធផលនៃភាពស្និទ្ធស្នាលផ្នែកផ្លូវចិត្តដែលត្រូវបានសន្សំទុកតាំងពីក្រៅបន្ទប់គេង៕