យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រចកដៃដែលមានសុខភាពល្អជាធម្មតាមានផ្ទៃរលោង និងមានពណ៌ផ្កាឈូកស្រាល ប៉ុន្តែប្រសិនបើលោកអ្នកសង្កេតឃើញមានស្នាមរណ្ដៅតូចៗលេចឡើង វាមិនមែនជារឿងធម្មតាឡើយ។
អាការៈនេះអាចជាសញ្ញាព្រមានថារាងកាយកំពុងខ្វះខាតវីតាមីន និងជាតិខនិកយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺវីតាមីន B12 ដែលនាំឱ្យមានអាការៈអស់កម្លាំង និងស្បែកស្លេកស្លាំងអមជាមួយ។ លើសពីនេះ វាក៏អាចជាសញ្ញានៃជំងឺសើស្បែកដូចជាជំងឺស្រទាប់ក្រចក ជំងឺរលាកសន្លាក់ ឬបញ្ហាប្រព័ន្ធភាពស៊ាំដែលធ្វើឱ្យក្រចកប្រែរូបរាង ខូចសោភណភាព និងបង្កឱ្យបាត់បង់ទំនុកចិត្ត។ កម្រិតនៃគ្រោះថ្នាក់គឺអាស្រ័យលើមូលហេតុបង្ក ប្រសិនបើមកពីកង្វះជីវជាតិ លោកអ្នកអាចកែខៃបានតាមរយៈការញ៉ាំបន្លែបៃតង និងផ្លែឈើឱ្យបានច្រើន ប៉ុន្តែប្រសិនបើបង្កដោយជំងឺរ៉ាំរ៉ៃ ការព្យាបាលទាន់ពេលវេលាគឺចាំបាច់បំផុតដើម្បីបង្ការការឆ្លងមេរោគផ្សិត ឬបាក់តេរី។
ដើម្បីថែរក្សាក្រចកឱ្យមានសុខភាពល្អ លោកអ្នកគួររក្សាអនាម័យដោយប្រើសម្ភារៈកាត់ក្រចកផ្ទាល់ខ្លួន ជៀសវាងការប្រើផលិតផលលាងដៃដែលមានជាតិគីមីខ្លាំង សម្រាកឱ្យបានគ្រប់គ្រាន់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើអាការៈមិនថយចុះ ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព៕