យោងតាមការចុះផ្សាយពីប្រភពបរទេស ការយល់ច្រឡំថាការទៅស្ទីមសូណាក្រោយពេលផឹកស្រាអាចជួយបញ្ចេញជាតិអាល់កុលតាមញើស គឺជាគ្រោះថ្នាក់ដ៏ធំធេងបំផុតចំពោះជីវិត។ តាមការពិត ជាតិអាល់កុលត្រឹមតែ ៥ ទៅ ១០ ភាគរយប៉ុណ្ណោះដែលបញ្ចេញតាមញើស ខណៈដែលជាតិពុលភាគច្រើនត្រូវថ្លើមជាអ្នករំលាយ។
នៅពេលរាងកាយមានជាតិស្រវឹង សម្ពាធឈាមនឹងឡើងខ្ពស់ ហើយសរសៃឈាមរីកធំស្រាប់ទៅហើយ ដូច្នេះប្រសិនបើលោកអ្នកបន្ថែមសម្ពាធកម្ដៅពីបន្ទប់សូណាទៀតនោះ វានឹងធ្វើឱ្យសម្ពាធឈាមហក់ឡើងខ្លាំងរហូតអាចបណ្ដាលឱ្យបែកសរសៃឈាមខួរក្បាល និងស្លាប់ភ្លាមៗតែម្ដង។
វិធីសាស្ត្របន្សាបជាតិស្រវឹងដែលសុវត្ថិភាព និងត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ គឺការញ៉ាំទឹកផ្លែឈើ ទឹកក្រូចឆ្មារលាយអំបិល ឬទឹកអេឡិចត្រូឡៃត៍ ដើម្បីបង្កប់ជាតិទឹកដែលបាត់បង់ រួមជាមួយការញ៉ាំអាហារដែលមានជាតិស្ករ និងការរក្សាកម្ដៅរាងកាយឱ្យបានកក់ក្ដៅ។ ចូរជៀសវាងការស្ទីមសូណា ឬការងូតទឹកត្រជាក់ភ្លាមៗក្រោយពេលផឹកស្រា ដើម្បីការពារសុវត្ថិភាពបេះដូង និងសរសៃឈាមខួរក្បាលរបស់លោកអ្នក៕