យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាទុកអាហារដែលនៅសល់ក្នុងទូរទឹកកក រួចយកមកកម្តៅញ៉ាំឡើងវិញគឺជាទម្លាប់ទូទៅ ប៉ុន្តែអ្នកជំនាញសុខភាពបានព្រមានថា មានអាហារ ៦ យ៉ាងដែលលោកអ្នកគួរតែបោះចោល ជាជាងការកម្តៅមកញ៉ាំឡើងវិញ ព្រោះវាអាចបង្កជាសារធាតុពុល ឬបាក់តេរីគ្រោះថ្នាក់ដល់រាងកាយ។
អាហារទាំងនោះរួមមាន៖ ១. ផ្សិត៖ ប្រូតេអ៊ីន និងអង់ស៊ីមក្នុងផ្សិតនឹងបំប្លែងខ្លួនជាសារធាតុពុលបង្កឱ្យហើមពោះ និងរាករូសពេលត្រូវកម្ដៅម្ដងទៀត។ ២. គ្រឿងសមុទ្រ (ត្រី បង្គា មឹក)៖ ងាយឆ្លងបាក់តេរីក្រោយរក្សាទុក ដែលកម្ដៅខ្លាំងក៏មិនអាចសម្លាប់ជាតិពុលអស់ដែរ និងអាចប៉ះពាល់ដល់ថ្លើម។ ៣. បន្លែបៃតង (ជាពិសេសស្ពៃពួយឡេង)៖ សារធាតុដែលមានក្នុងបន្លែនឹងប្រែជារ៉ាឌីកាល់សេរីដែលអាចបង្កជាជំងឺមហារីកនៅពេលកម្ដៅឡើងវិញ។ ៤. ពងទាដែលស្ងោរមិនទាន់ឆ្អិនល្អ (លក្ខណៈពងទាកូន)៖ ងាយផ្ទុកបាក់តេរីដែលបង្កឱ្យពុលចំណីអាហារធ្ងន់ធ្ងរ។ ៥. ស៊ុបផ្សិតព្រិល៖ សម្បូរទៅដោយសារធាតុដែលងាយបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធឈាម និងរំលាយអាហារ។ ៦. ទឹកដោះគោ៖ ការកម្ដៅច្រើនដងធ្វើឱ្យបាត់បង់ជីវជាតិ និងបំប្លែងប្រូតេអ៊ីនឱ្យទៅជាសារធាតុដែលធ្វើឱ្យរាករូស។
ដើម្បីសុវត្ថិភាព លោកអ្នកគួរចម្អិនអាហារក្នុងបរិមាណសមល្មមសម្រាប់ញ៉ាំភ្លាមៗ។ ក្នុងករណីចាំបាច់ត្រូវរក្សាទុក មិនគួរទុកលើសពី ២៤ ម៉ោងឡើយ ហើយការកម្ដៅឡើងវិញត្រូវធ្វើឡើងតែម្ដងគត់ក្នុងសីតុណ្ហភាពយ៉ាងតិច ៧៤ អង្សាសេ ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពគ្រួសារ៕