យោងតាមការចុះផ្សាយពីប្រភពបរទេស មិនមែនរាល់ពេលដែលមានចំណង់សុទ្ធតែជាពេលវេលាដ៏ល្អសម្រាប់ការរួមភេទនោះទេ។ បើតាមការណែនាំផ្នែកវេជ្ជសាស្ត្រ មានកាលៈទេសៈមួយចំនួនដែលលោកអ្នកគួរតែផ្អាក «រឿងលើគ្រែ» ជាបណ្ដោះអាសន្ន ដើម្បីបង្ការផលប៉ះពាល់អវិជ្ជមានដល់រាងកាយ និងទំនាក់ទំនង។
ពេលវេលាគ្រោះថ្នាក់ទាំង ៧ នោះរួមមាន៖ ១. កំពុងមានជំងឺឆ្លងតាមប្រព័ន្ធបន្តពូជ ឬផ្លូវទឹកនោម៖ ការរួមភេទក្នុងពេលនេះអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ និងចម្លងទៅដៃគូ។ ២. ស្រ្តីមានផ្ទៃពោះដែលប្រឈមនឹងហានិភ័យ៖ ដូចជាការបើកមាត់ស្បូនមុនកំណត់ ឬមានបញ្ហាសុក ដែលតម្រូវឱ្យពិគ្រោះជាមួយគ្រូពេទ្យជាមុន។ ៣. កំពុងឆ្លងមេរោគផ្សិត៖ វាបង្កការឈឺចាប់ និងធ្វើឱ្យអាការៈកាន់តែរាលដាល។ ៤. កំពុងព្យាបាលជំងឺបេះដូង ឬលើសឈាម៖ សកម្មភាពខ្លាំងក្លាអាចធ្វើឱ្យបេះដូងធ្វើការលើសកម្លាំង បង្កជាការវិលមុខ ឬដង្ហក់។ ៥. ក្រោយពេលញ៉ាំឆ្អែតខ្លាំង៖ នៅពេលរាងកាយកំពុងប្រមូលផ្ដុំថាមពលដើម្បីរំលាយអាហារ ការរួមភេទនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធ្ងន់ខ្លួន និងហត់នឿយខុសធម្មតា។ ៦. ពេលអស់កម្លាំង ឬស្ត្រេសខ្លាំង៖ ស្ថានភាពស្មារតី និងរាងកាយមិនអំណោយផល ធ្វើឱ្យការរួមភេទក្លាយជាបន្ទុក ជាជាងការផ្សារភ្ជាប់មនោសញ្ចេតនា។ ៧. ពេលស្រវឹងស្រា៖ ជាតិអាល់កុលធ្វើឱ្យបាត់បង់ការគ្រប់គ្រង និងអាចបង្កឱ្យមានបញ្ហាងាប់ផ្នែក ឬការបញ្ចេញទឹកកាមមុនកំណត់។
ការចេះអត់ធ្មត់ និងជ្រើសរើសពេលវេលាដែលរាងកាយមានសុខភាពល្អ និងស្មារតីស្រស់ថ្លា មិនត្រឹមតែជួយការពារសុខភាពរបស់អ្នកទាំងពីរពីគ្រោះថ្នាក់ដែលមិននឹកស្មានដល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យ «ជីវិតលើគ្រែ» កាន់តែមានន័យ និងពោរពេញដោយក្ដីសុខពិតប្រាកដ៕