យោងតាមការចុះផ្សាយពីប្រភពបរទេស ជាតិស័ង្កសីគឺជាសារធាតុរ៉ែដ៏មានឥទ្ធិពលបំផុតសម្រាប់សុខភាពបុរស ដោយវាមានតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងចិញ្ចឹមមេជីវិតឱ្យរឹងមាំ ខណៈដែលកម្រិតស័ង្កសីនៅក្នុងទឹកកាមត្រូវបានរកឃើញថាមានកម្រិតខ្ពស់ជាងក្នុងឈាមដល់ទៅ ១០០ ដង។
ដើម្បីពង្រឹងសមត្ថភាពផ្លូវភេទ និងប្រព័ន្ធការពាររាងកាយ បុរសគួរផ្ដោតលើការទទួលទានគ្រឿងសមុទ្រជាពិសេសអយស្ទ័រសម្បូរ
ជាតិស័ង្កសី រួមជាមួយសាច់គោ ថ្លើមជ្រូក គ្រាប់ធញ្ញជាតិ និងមើមយ៉េន។ អាហារទាំងនេះមិនត្រឹមតែជួយឱ្យរាងកាយរឹងមាំ និងមានកម្លាំងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយភាពតានតឹងដល់ប្រព័ន្ធប្រសាទ និងការពារជំងឺបេះដូងផងដែរ។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរជ្រើសរើសប្រភពស័ង្កសីពីសាច់សត្វព្រោះវាងាយស្រួលស្រូបយកជាងរុក្ខជាតិ និងត្រូវកាត់បន្ថយការសេពគ្រឿងស្រវឹងដែលជាភ្នាក់ងារបញ្ចេញជាតិស័ង្កសីចោលពីរាងកាយ។ ការបំពេញជាតិស័ង្កសីឱ្យបានគ្រប់គ្រាន់ក្នុងកម្រិត ១២,៥ មិល្លីក្រាមក្នុងមួយថ្ងៃ នឹងជួយឱ្យបុរសរក្សាបាននូវភាពជឿជាក់ ភាពរស់រវើក និងមានសុខភាពល្អមាំមួនពេញមួយជីវិត៕