យោងតាមការចុះផ្សាយពីប្រភពបរទេស ការនាំកូនដើរលេងក្នុងឱកាសឈប់សម្រាកមិនត្រឹមតែដើម្បីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសមាសសម្រាប់ឪពុកម្ដាយដែលមានឆ្លាតវៃខាងផ្លូវអារម្មណ៍ក្នុងការបណ្ដុះបញ្ញាស្មារតីកូន។
ជាជាងការទៅកន្លែងអ៊ូអរដែលពោរពេញដោយការរំញោចខ្លាំង ឪពុកម្ដាយ EQ ខ្ពស់តែងជ្រើសរើសការនាំកូនទៅរកធម្មជាតិពិតៗដើម្បីកាត់បន្ថយភាពតានតឹង និងរៀនសង្កេតពិភពលោក។ ពួកគេក៏ផ្ដោតលើការនាំកូនទៅសារមន្ទីរ ឬភូមិបុរាណដើម្បីបណ្ដុះសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ រួមទាំងការចូលរួមសកម្មភាពមនុស្សធម៌ដើម្បីបង្រៀនកូនឱ្យស្គាល់ពីការចែករំលែក និងក្ដីមេត្តាចំពោះអ្នកដទៃ។
ការជ្រើសរើសទីតាំងទាំងនេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើចិត្តគំនិត និងចរិតលក្ខណៈរបស់កូនឱ្យមានភាពទូលំទូលាយ និងយល់ដឹងពីតម្លៃនៃជីវិតយ៉ាងពិតប្រាកដ៕