ខណៈពេលដែលការក្តៅខ្លួនជាទូទៅមិនមែនជារឿងដែលគួរបារម្ភខ្លាំង តែករណីខ្លះក៏ត្រូវការការព្យាបាលពីគ្រូពេទ្យដែឬ។ មូលហេតុដែលអាចនាំឲ្យក្តៅខ្លួនមានដូចជា ការបង្ករោគ ការស្លៀកពាក់ក្រាសពេក (ពិសេសទារកទើបកើត) និងការចាក់វ៉ាក់សាំងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការក្តៅខ្លួនខ្លាំងគួរតែព្យាបាលដោយមិនមានការពន្យាពេលអ្វីទាំងអស់ ដើម្បីការពារការមិនមានផាសុកភាព និងខ្សោះជាតិទឹក។ ទោះបីជាកូនក្តៅខ្លួនក៏ដោយ តែបើសិនជាគេនៅតែលេងធម្មតា ញ៉ាំបាន ផឹកបាន ញញឹម ពណ៌ស្បែកធម្មតា និងមើលទៅស្រួលខ្លួននៅបេលកម្តៅគេវិលមកធម្មតាវិញ វាក៏មិនមានភាពចាំបាច់អ្វីត្រូវមកពេទ្យដែរ។ ប៉ុន្តែអ្នកគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យភា្លមបើសិនជា៖
- យំមិនឈប់
- រញ៉ាំរញ៉ូវជាប់ខ្លាំង
- ពិបាកភ្ញាក់ពីគេង
- ឡើងកន្ទួលរ ឬស្នាមអ៊ុចៗពណ៌ស្វាយដែលមើលដូចជាំស្បែក
- បបូរមាត់ អណ្តាត ឬក្រចកទៅជាខៀវ
- ប្រហើយក្បាលទៅជាថ្នក់ ឬខូងខ្លាំង
- រឹងក
- ឈឺក្បាលខ្លាំង
- មិនព្រមធ្វើចលនាដៃជើង
- ពិបាកដកដង្ហើម ជាពិសេសពេលស្លេស្មជាប់ច្រមុះខ្លាំង
- ហៀរទឹកមាត់
- ប្រកាច់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឈឺចាប់នៅពោះកម្រិតមធ្យមទៅធ្ងន់ធ្ងរ៕