ផ្លែល្ហុងត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏ល្អមួយក្នុងតំបន់ត្រូពិក ហើយពេលខ្លះត្រូវបានគេប្រើប្រាស់វាវិធីព្យាបាលបញ្ហាក្រពះពោះវៀនថែមតៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផ្លែល្ហុងផ្ទុកទៅដោយសារធាតុ Papain ដែលជាអង់ស៊ីមដ៏ខ្លាំងមួយសម្រាប់រំលាយប្រូតេអ៊ីនក្នុងអាហារដែលយើងញ៉ាំ ដើម្បីកាន់តែងាយស្រួលក្នុងការរំលាយ និងបឺតស្រូបយកទៅប្រើប្រាស់។
អ្នកខ្លះដែលមិនអាចផលិតអង់ស៊ីមធម្មជាតិគ្រប់គ្រាន់ដើម្បីរំលាយអាហារបានពេញលេញទេ ការញ៉ាំអាហារមានអង់ស៊ីមបន្ថែមដូចជា Papain ប្រហែលជាជួយបំបាត់អាការៈនៃការមិនរំលាយងាហារបាន។ វាមិនមានការស្រាវជ្រាវច្រើនឡើយទៅលើអត្ថប្រយោជន៍របស់ Papain ប៉ុន្តែយ៉ាងហោចណាស់ ការសិក្សាមួយបានរកឃើញថា ការញ៉ាំផ្លែល្ហុងទៀងទាត់ អាចបន្ថយការទល់លាមក និងហើមពោះលើមនុស្សធំបាន។
ផ្លែល្ហុងក៏ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺដំបៅក្រពះក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួនដែរ។ ការសិក្សាទៅលើសត្វមួយចំនួនបានគាំទ្រចំពោះរឿងនេះ ប៉ុន្តែវាក៏ត្រូវការការសិក្សាទៅលើមនុស្សបន្ថែមទៀតដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាចុងក្រោយ គ្រាប់ផ្លែល្ហុងក៏ត្រូវបានគេញ៉ាំដែរ ដើម្បីបញ្ចុះព្រូន ដែលរស់នៅក្នុងពោះវៀន ហើយវានេះហើយក៏ជាអ្នកធ្វើឲ្យមិនមានផាសុកភាពក្នុងពោះ និងកង្វះអាហារូបត្ថម្ភ។ ការសិក្សាជាច្រើនបានបង្ហាញថា គ្រាប់ផ្លែល្ហុងមានសមត្ថភាពសម្លាប់ប៉ារ៉ាសិត និងអាចបង្កើនចំនួនប៉ារ៉ាសិតបញ្ចេញចោលតាមលាមករបស់ក្មេងៗដែរ៕