ការច្រាលជាតិទឹកក្នុងខ្លួនកើតឡើងក្នុងប្រព័ន្ធរបត់ឈាមរត់ ឬជាលិកា និងប្រហោងផ្សេងៗក្នុងខ្លួន។ វាអាចធ្វើឲ្យហើមប្រអប់ដៃ ប្រអប់ជើង កែងជើង និងជើង។ មានហេតុផលច្រើនណាស់ដែលវាកើតឡើង ប៉ុន្តែភាគច្រើនមិនមានអ្វីធ្ងន់ធ្ងរឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលមានការរស់នៅអសកម្មដូចជា គេងលើគ្រែជាប់ ឬអង្គុយលើយន្តហោះយូរៗ ក៏អាចមានបញ្ហានេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការច្រាលជាតិទឹកក៏អាចជាអាការៈមួយនៃជំងឺធ្ងន់ធ្ងរដែរដូចជា ជំងឺតម្រងនោម ឬខ្សោយបេះដូង។ បើសិនជាអ្នកកំពុងតែជួបការច្រាលជាតិទឹកធ្ងន់ធ្ងរ ឬភ្លាមៗ ចូរស្វែងរកការព្យាបាលភ្លាមៗ ។ ដោយសារតែបញ្ហានេះមិនមែនជាករណីធ្ងន់ធ្ងរ ដូច្នេះការដែលប្រើវិធីរស់នៅដូចខាងក្រោមនេះអាចជួយបន្ថយការហើមបានដែរ៖
បន្ថយការញ៉ាំប្រៃ
អំបិលធ្វើឡើងដោយជាតិសូដ្យូម និងក្លរ។ ដំបូន្មានញឹកញាប់បំផុតក្នុងការបន្ថយភាពហើមគឺបន្ថយការញ៉ាំប្រៃ។ ដូច្នេះគួរតែកាត់បន្ថយការញ៉ាំអាហារណាដែលប្រៃៗ។
បង្កើនការញ៉ាំជាតិម៉ាញ៉េស្យូម
ម៉ាញ៉េស្យូមគឺជាជាតិរ៉ែដ៏សំខាន់ ព្រោះវាជាតម្រូវការសម្រាប់មុខងារជាច្រើនក្នុងរាងកាយ។ ប្រភពម៉ាញ៉េស្យូមដ៏ល្អមានដូចជា សណ្តែកដី សូកូឡាខ្មៅ និងបន្លែពណ៌បៃតង។
បង្កើនការញ៉ាំវីតាមីន B6
វីតាមីនមួយនេះសំខាន់ក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម និងដើរតួនាទីជាច្រើនផ្សេងទៀតក្នុងរាងកាយ។ វាក៏ជួយបន្ថយការហើមលើស្រ្តីត្រៀមមករដូវដែរ។ ប្រភពវីតាមីន B6 ដ៏ល្អមានដូចជា ចេក ដំឡូងបារាំង ផ្លែវ៉ុលណាត់ និងសាច់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម
ប៉ូតាស្យូមមាននាទីជួយបញ្ជូនសញ្ញាអេឡិចត្រូនិចសម្រាប់ឲ្យរាងកាយធ្វើការបានល្អ។ វាក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងដែរ។ ប៉ូតាស្យូមជួយបន្ថយការហើមតាមពីររបៀបដូចជា បន្ថយកម្រិតសូដ្យូម និងបង្កើនការផលិតទឹកនោម។ ប្រភពដ៏ល្អរបស់ប៉ូតាស្យូមមានដូចជា ផ្លែចេក ផ្លែប័រ និងប៉េងប៉ោះ៕