យោងតាមការចុះផ្សាយពីប្រភពរទេស អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាអ្នកខ្លះមិនសូវញ៉ាំផ្អែម ឬម្សៅច្រើន តែនៅតែមានជំងឺទឹកនោមផ្អែម? ការសិក្សាថ្មីមួយនៅប្រទេសបារាំងដែលចុះផ្សាយក្នុងទស្សនាវដ្ដី Nature Communications បានរកឃើញ «ឃាតករលាក់មុខ» ថ្មីមួយទៀត នោះគឺ សារធាតុរក្សាគុណភាពអាហារ។
តាមរយៈការតាមដានទិន្នន័យមនុស្សជាង ១០៨,០០០ នាក់ ចាប់ពីឆ្នាំ ២០០៩ ដល់ ២០២៣ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលនិយមញ៉ាំអាហារកែច្នៃដែលមានសារធាតុរក្សាទុកបានយូរ មានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ខ្ពស់ជាងអ្នកញ៉ាំអាហារស្រស់ធម្មតាដល់ទៅ ៤៩%។ ក្នុងចំណោមសារធាតុដែលគេសិក្សា ៥៨ ប្រភេទ មាន ១២ ប្រភេទដែលជាភ្នាក់ងារចម្បងបង្កឱ្យមានបញ្ហាដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ នេះគឺជាសញ្ញាព្រមានថ្មីមួយថា អាហារកែច្នៃមិនត្រឹមតែមិនសូវមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីដែលជួយឱ្យវាទុកបានយូរ កំពុងតែបំផ្លាញសុខភាពរបស់អ្នកតាមរបៀបដែលនឹកស្មានមិនដល់។
ដើម្បីសុវត្ថិភាព លោកអ្នកគួរកាត់បន្ថយអាហារកំប៉ុង អាហារកែច្នៃស្រាប់ៗ ហើយងាកមកទទួលទានអាហារស្រស់ដែលចម្អិនដោយផ្ទាល់ខ្លួនឯងវិញ ទើបជាជម្រើសដ៏វៃឆ្លាតបំផុត៕