យោងតាមការចុះផ្សាយពីប្រភពរទេស ឈានចូលវ័យ ៤០ ឆ្នាំ រាងកាយបុរសចាប់ផ្ដើមមានការប្រែប្រួលខ្លាំង ដែលវេជ្ជបណ្ឌិតជំនាញផ្នែកតម្រងនោម បានព្រមានឱ្យបុរសៗបង្កើនការយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំង។
ក្នុងវ័យនេះ សម្ពាធឈាម និងជំងឺបេះដូង ចាប់ផ្ដើមលុកលុយតាមរយៈការកើនឡើងនូវជាតិខ្លាញ់ក្នុងសរសៃឈាម ខណៈដែល បញ្ហាក្រពេញប្រូស្តាត និងការចុះខ្សោយសមត្ថភាពផ្លូវភេទ ក្លាយជាក្ដីបារម្ភចម្បង។ បន្ថែមពីនេះ បញ្ហាឆ្អឹងនិងសន្លាក់ចាប់ផ្ដើមចុះខ្សោយ ដែលទាមទារឱ្យមានការញ៉ាំផលិតផលទឹកដោះគោដើម្បីបំពេញជាតិកាល់ស្យូម។
ដើម្បីរក្សាភាពរឹងមាំ បុរសវ័យ ៤០ គួរអនុវត្តតាមរូបមន្តមាស៖ «ហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ» ដើម្បីការពារខួរក្បាលពីជំងឺភ្លេចភ្លាំង និងសម្រួលចរន្តឈាម។ «បញ្ឈប់ការជក់បារីនិងគ្រឿងស្រវឹង» ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីក។ ក្រៅពីការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ (បន្លែ ផ្លែឈើ) ការ «អានសៀវភៅ និងគេងឱ្យគ្រប់គ្រាន់» ក៏ជាអាថ៌កំបាំងជួយឱ្យស្មារតី និងសុខភាពផ្លូវចិត្តនៅក្មេងខ្ចី។
ការពិនិត្យសុខភាពភ្នែក ធ្មេញ និងតម្រងនោមជាទៀងទាត់ គឺជាខែលការពារអ្នកពីជំងឺរ៉ាំរ៉ៃដែលតែងតែបន្លំខ្លួនមកជាមួយវ័យកណ្ដាល៕