យោងតាមការចុះផ្សាយពីប្រភពរទេស ក្នុងជីវិតរស់នៅ ការមានបុណ្យសំណាងពិតប្រាកដមិនមែនវាស់វែងតែលើទ្រព្យសម្បត្តិឡើយ ប៉ុន្តែវាស្ដែងចេញតាមរយៈគ្រឹះជីវិតដ៏រឹងមាំទាំង ៣ នេះ៖
ទីមួយគឺ សុខភាពមាំមួន និងចិត្តស្ងប់ ដែលជាសមត្ថភាពរស់នៅដោយគ្មានជំងឺបៀតបៀនខ្លាំង និងមានម្ចាស់ការលើអារម្មណ៍ខ្លួនឯងទោះស្ថិតក្នុងសម្ពាធ។ ទីពីរគឺ ទំនាក់ទំនងល្អ និងគួរឱ្យទុកចិត្ត ដែលមានន័យថាអ្នកមានមនុស្សស្មោះត្រង់នៅក្បែរខ្លួន ចាំជ្រោមជ្រែង និងចែករំលែកសុខទុក្ខដោយពិតប្រាកដ។ ទីបីគឺ ទស្សនៈវិជ្ជមាន និងភាពម្ចាស់ការ ដែលជាសមត្ថភាពរៀនសូត្រពីកំហុស រក្សាក្ដីសង្ឃឹម និងមិនបោះបង់ចំពោះមុខឧបសគ្គ។
ប្រសិនបើអ្នកមានចំណុចណាមួយក្នុងចំណោមនេះ នោះចាត់ទុកថាជាមហាសំណាងដែលជួយឱ្យជីវិតរស់នៅមានន័យ និងមានសុភមង្គលប្រកបដោយចីរភាព៕