ពាក្យថាឬសដូងច្រមុះ គឺជាការដុះសាច់ខុសធម្មតា មានលក្ខណទន់ ដូចដំណក់ទឹកភ្នែក ក្នុងប្រហោងឆ្អឹងច្រមុះ ឬប្រហោងក្នុងច្រមុះ។ វាច្រើនតែជាប់ទាក់ទងនឹងអាការៈដូចជា ហៀរសម្បោ ឬតឹងច្រមុះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដុះសាច់ដែលគ្មានការឈឺចាប់នេះ គ្រាន់ទែជាដុំសាច់ស្លូតប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាអាការៈវាកើតឡើងជាប់ ឬទៅជាធ្ងន់ធ្ងរ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រាកដថា វាមិនមែនជាជំងឺមហារីកទេ។ 

ការកំណត់រោគវិនិច្ឆ័យ

ជំហានដំបូងដើម្បីកំនត់រោគវិនិច្ឆ័យជំងឺឬសដូងច្រមុះគឺការពិនិត្យរាងកាយទូទៅ និងការពិនិត្យក្នុងច្រមុះ។ គ្រូពេទ្យអាចមើលក្នុងច្រមុះជាមួយនឹងឧបករណ៍ឆ្លុះក្នុងច្រមុះឈ្មោះថា Nasoscope។ បើសិនជាគ្រូពេទ្យមិនអាចឃើញដុំឬសដូងច្រមុះនោះទេ គេនឹងប្រើឧបករណីមួយទៀតឈ្មោះថា Nasal Endoscopy។ ដើម្បីចង់ដឹងអំពីទំហំ ទីតាំង និងទំហំនៃការរលាករបស់ឬសដូងច្រមុះ គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើការថត CT ឬ MRI បន្ថែមទៀត។ វា ក៏ជួយកំណត់ដឹងថាជាការលូតលាស់មហារីកឬអត់ដែរ។ 

មូលហេតុ និងរោគសញ្ញា

ភាគច្រើនឬសដូងច្រមុះមិនមែនជាសញ្ញានៃការកើតមហារីកក្នុងច្រមុះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាលទ្ធផលនៃការរលាករ៉ាំរ៉ៃពី៖

ឬសដូងច្រមុះច្រើនតែមានជាប់ទាក់ទងនឹងការរលាកប្រហោងក្នុងមុខរ៉ាំរ៉ៃ និងមានអាការៈដូចជា៖

  • ហូរទឹកសម្បោរនៅក្រោយច្រមុះ
  • តឹងច្រមុះ
  • បាត់បង់ការស្រង់ក្លិន
  • បន្ថយអារម្មណ៍ស្រង់ក្លិនដឹង
  • មានសម្ពាធក្នុងមុខ ឬថ្ងាស
  • គេងបាត់ដង្ហើម
  • គេងស្រមុក

ការព្យាបាល

ជំងឺឬសដូងច្រមុះជាធម្មតាត្រូវបានព្យាបាលដោយមិនបាច់វះកាត់ទេ។ គ្រូពេទ្យនឹងចេញជាថ្នាំដើម្បីបន្ថយការរលាក និងទំហំរបស់ដុំឬសដូងនោះ។ ដើម្បីបំបាត់រោគសញ្ញា គ្រូពេទ្យក៏ប្រហែលជាណែនាំឲ្យប្រើថ្នាំ Steroids ប្រភេទបាញ់ច្រមុះដូចជា៖

  • Budesonide (Rhinocort)
  • Fluticasone (Flonase, Veramyst)
  • Mometasone (Nasonex)

បើសិនជាជំងឺឬសដូងច្រមុះបង្កឡើងដោយការអាឡែហ្ស៊ី គ្រូពេទ្យអាចណែនាំឲ្យប្រើថ្នាំប្រឆាំងអាឡែហ្ស៊ីដើម្បីបន្ថយអាការៈរបស់វា។ បើសិនជាការព្យាបាលដោយមិនវះកាត់មិនមានប្រសិទ្ធភាពទេ គេអាចនឹងធ្វើការវះកាត់មួយឈ្មោះថា Endoscopic Surgery។ បើសិនជាត្រូវការកាត់ដុំឬសដូងច្រមុះចេញមែន វានៅតែអាចកើតឡើងទៀតដដែលទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង