យោងតាមការចុះផ្សាយពីប្រភពរទេស ការចិញ្ចឹមកូនប្រុសឱ្យក្លាយជាបុរសរឹងមាំមិនមែនស្ថិតលើការប្រើអំណាចសង្កត់សង្កិននោះទេ ប៉ុន្តែគឺស្ថិតលើការយល់ចិត្ត និងភាពអត់ធ្មត់។ មាតាបិតាគួរជៀសវាងដាច់ខាតនូវការទម្លាប់បញ្ចេញកំហឹងដាក់កូននៅពេលខ្លួនមានសម្ពាធ ព្រោះវាអាចធ្វើឱ្យប្រព័ន្ធប្រសាទកូនរងការប៉ះទង្គិច និងភ័យខ្លាចរហូតបាត់បង់ភាពជឿជាក់លើខ្លួនឯង។
ទន្ទឹមនឹងនេះ ការមើលរំលងអារម្មណ៍កូនដោយយល់ថា «កូនប្រុសត្រូវតែរឹងមាំ» គឺជាកំហុសដ៏ធ្ងន់ធ្ងរ ព្រោះក្មេងប្រុសក៏ត្រូវការការឱប និងការលួងលោមមិនខុសពីក្មេងស្រីឡើយនៅពេលពួកគេជួបការខកចិត្ត។ លើសពីនេះ ជំនួសឱ្យការប្រើសម្ដីបញ្ជា ឬបដិសេធសមត្ថភាពកូន អ្នកគួរប្រើវិធីសាស្ត្រពិភាក្សា និងផ្ដល់ឱកាសឱ្យគេបានសម្រេចចិត្ត ដើម្បីបណ្ដុះស្មារតីជាអ្នកដឹកនាំ និងភាពម្ចាស់ការលើខ្លួនឯង។
ការបើកចិត្តឱ្យទូលាយចំពោះភាពរពិស និងការនៅក្បែរជាមិត្តក្នុងគ្រប់កាលៈទេសៈ នឹងជួយឱ្យកូនប្រុសរបស់អ្នកដុះដាលឡើងយ៉ាងរឹងមាំ មានទំនុកចិត្ត និងក្លាយជាបុរសដែលចេះផ្ដល់ក្ដីស្រឡាញ់ដល់អ្នកដទៃនៅថ្ងៃអនាគត៕